• slideshow-Kep-Province.jpg
  • slideshow-kep.jpg
  • slidesow-in-Kep-Province.jpg

 

ខេត្តកែប

ខេត្តកែម៖កែប​​ជា​ខេត្ត​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង ជា​អតីត​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ពេញ​ប្រទេស​កម្ពុជា​ដោយសារ​ឆ្នេរ​សមុទ្រ​សម្រាប់​ការសម្រាក​កំសាន្ត​និង​ការគេង​ហាល​ថ្ងៃ និង​ក្ដាម​សមុទ្រ​ស្រស់​យ៉ាង​ឆ្ងាញ់​ពិសា។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខេត្ត​​នេះ​មាន​ជីវិត​រស់​ឡើង​វិញ​ជាមួយ​ភ្ញៀវ​បរទេស​និង​ក្នុង​ស្រុក​ដែល​ធ្វើ​ដំណើរ​ទៅ​​រមណីយដ្ឋាន​ដ៏​ប្រណីត​តាម​ឆ្នេរ​សមុទ្រ កោះ​តំបន់​ត្រូពិក និងអាហារ​សមុទ្រ​ដ៏​ឆ្ងាញ់​ពិសា។

  • វាល​លំហែ​ក្រុងកែប​

    វាល​លំហែ​ក្រុងកែប​

    ​វាល​លំហែ គឺជា​កន្លែង​ដ៏​ស្រស់​ស្អាត​តូច​មួយ នៅក្នុង​ភូមិ​កែប ឃុំ​កែប​។ វាល​លំហែ មាន​លំនាំ​ស្រដៀង​នឹង​កោះ ពស់​ដែរ​។ វា​បាន​ក្លាយ ជា​គោលដៅ​មួយ​សម្រាប់​ភ្ញៀវ​ទេសច​រណា ដែល​ចង់​ចំណាយ​ពេលវេលា​ពីរ​បី​ថ្ងៃ​ឆ្ងាយ​ពី​កន្លែង​អ៊ូអរ​ផ្សេងទៀត​។ ការធ្វើដំណើរ​ទៅ​ទីនោះ​មាន​ភាពងាយស្រួល​ជាទីបំផុត​។

    បើសិន​ជា​អ្នក​កំពុង​ធ្វើដំណើរ​ពី​ទី​រួម​ខេត្ត ចម្ងាយ​កន្លះ​គីឡូម៉ែត្រ នឹង​នាំ​អ្នក​ទៅ​ដល់​វាល​លំហែ​ក្រុងកែប​។ ធ្វើដំណើរ​យ៉ាងយូរបំផុត​បី​នាទី អ្នក​នឹង​បាន​ទៅដល់​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ នៃ​ប្រទេស​កម្ពុជា​។


    អានបន្ត
     
  • ​សួនសត្វ​ទឹកឈូ​

    ​សួនសត្វ​ទឹកឈូ​

    ​សួនសត្វ​ទឹកឈូ គឺជា​សួនសត្វ​ឯកជន​មួយ​ក្នុង​ខេត្ត​កែប​។ វា​មាន​ទីតាំង​ចម្ងាយ​ប្រមាណ ២.៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ សួនសត្វ​នេះ ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​ព្រៃធំ និង​ជា​ជម្រក​របស់​សត្វ និង​រុក្ខជាតិ​ខុសៗ​គ្នា​ជា​ច្រើន​។សួនសត្វ​ទឹកឈូ មាន​សត្វ​ផ្សេងៗ​ជាច្រើន​ដូចជា ខ្លា ដំរី ស្វា​ប្រភេទ​ផ្សេងៗ ពស់ ក្តា​ន់ ខ្លា​ឃ្មុំ សត្វ​ភេ និង​សត្វ​ជាច្រើន​ទៀត​។

    នេះ​ជា​កន្លែង​ដ៏​អស្ចារ្យ សម្រាប់ ការកម្សាន្ត​នា​ពេល​រសៀល ជាមួយនឹង​ក្រុមគ្រួសារ ជាពិសេស​ក្មេងៗ ច្បាស់​ជា​ចូលចិត្ត​នូវ​បទពិសោធន៍​មួយ​នេះ​មិន​ខាន​។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់​ឧទ្យាន​ជាតិ​ផងដែរ​។ ពេលទៅដល់​ខាងក្នុង អ្នកទេសចរ អាច​លេង​ទឹក​ដ៏​ថ្លា​ត្រជាក់ នៃ​ទឹកឈូ​បាន​ថែម​ទៀត​ផង​។


    អានបន្ត
     
  • ​ភ្នំ​សរសៀ​

    ​ភ្នំ​សរសៀ​

    ​ភ្នំ​សរសៀ​គឺ​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​ដ៏​អស្ចារ្យ មាន​ចម្ងាយ​ប្រមាណ​១៤​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពត​។​

    ភ្នំ​សរសៀ​មាន​ភ្នំ​តូចៗ​បី លាតសន្ធឹង​ក្នុង​ផ្ទៃដី​សរុប​ប្រហែល ១.៥ គីឡូម៉ែត្រ​ការ៉េ​។ ភ្នំ​នេះ​មាន​កម្ពស់​ប្រហែល ៤០ ម៉ែត្រ​។ នៅ​ទីនោះ​ក៏​មាន​រូងភ្នំ សម្រាប់​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ផង​ដែរ​។ ក្នុងចំណោម​រូងភ្នំ​ជាច្រើន រូងភ្នំ​អាចម៍​ប្រចៀ​វ និង​រូងភ្នំ​ដំរី​ស គឺជា​រូងភ្នំ​ដែល​គេ​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​ជាងគេ​។ នៅ​ទីនោះ អ្នកនឹង​បានឃើញ​នូវ​ស្ថាបត្យកម្ម​វាលស្រែ​ដ៏​អស្ចារ្យ​នៅ​ខាងក្នុង​។

    ​នៅលើ​កំពូលភ្នំ​សរ​សៀ អ្នកនឹង​បានឃើញ​នូវ​ចេតិយ​ចម្រុះ​ពណ៌ ដែល​បាន​កសាងឡើង​ក្នុង​ឆ្នាំ​១៩៦៤ ដោយ​ព្រះ បុត្រី​រស្មី សោភ័ណ្ឌ​។ ចេតិយ​ជា​កន្លែង​ស័ក្តិ​សិទ្ធ ដែល​គេ​ជឿ​ថា​ជា​កន្លែង​ដែល​ធាតុ​របស់​ព្រះពុទ្ធ​ត្រូវបាន​រក្សា​ទុក​។ នៅលើ​កំពូលភ្នំ យើង​អាច​ឃើញ​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ មាន​វាលស្រែ ព្រៃ ភូមិ កោះ និង​សមុទ្រ​ដ៏​ធំ​។ ភ្នំ​ក៏ ជា​កន្លែង​គោរពបូជា សម្រាប់​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ផងដែរ​។​


    អានបន្ត
     
  • ​រមណីយដ្ឋាន​កោះទន្សាយ​

    ​រមណីយដ្ឋាន​កោះទន្សាយ​

    ​កោះទន្សាយ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទីតាំង​នៅ​ប៉ែក​ខាងត្បូង ឆៀង​ខាងកើត​នៃ​ក្រុងកែប​។ រមណីយដ្ឋាន នេះ​មាន​ឆ្នេរ​ពីរ ដែល​ល្អ​បំផុត​សម្រាប់​ហែល​ទឹក​កម្សាន្ត​។

    អានបន្ត
     

ភ្ជាប់ទំនាក់ទំនងយើងតាម