• slide-sow-Kratie-Province.jpg
  • slidesow-Kratie.jpg

ខេត្តក្រចេះ

ខេត្តក្រចេះ​មាន​ទីតាំង​នៅ​ខាងកើត​ទន្លេមេគង្គ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ទៅ​ទស្សនា​អន្លង់ផ្សោត​ដែល​នៅ​សេសសល់​​លើ​ពិភពលោក។ ភូមិ​ដែល​គួរ​ទៅ​ទស្សនា​គឺ​ភូមិកាំពី​ដែល​មាន​ចម្ងាយ​ប្រហែល​១៥គីឡូម៉ែត្រ​ពី​ទីរួមខេត្ត។ ផ្សោតទឹកសាប​ជា​សត្វ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ និង​ជា​សត្វ​ដ៏​កម្រ តាម​ការប៉ាន់ស្មាន​គឺ​មាន​ប្រហែល​ត្រឹម​តែ​៦០​ក្បាល​ប៉ុណ្ណោះ​ដែល​រស់​នៅ​ក្នុង​ទន្លេ​នេះ។

ទីក្រុង​របស់​ខេត្តក្រចេះ​ព័ទ្ធ​ជុំវិញ​ដោយ​ជនបទ និង​បម្រើ​ជា​កន្លែង​ប្រសើរ​បំផុត​ដែល​អាច​សម្រាក​មួយ ឬ​ពីរ​យប់​នៅ​ទីនោះ។ ទីនេះ​ជា​កន្លែង​ប្រសើរ​មួយ​ពី​តំបន់​ផ្សេងៗ​ទៀត​របស់​ប្រទេស​ដែល​គេ​ធ្វើ​ដំណើរ​ទៅ។

  • រមណីយដ្ឋាន កាំ​ពី​

    រមណីយដ្ឋាន កាំ​ពី​

    កាំ​ពី​ជា​កន្លែង​ដ៏​គួរអោយ​ទាក់ទាញ​បែប​ធម្មជាតិ​ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ទន្លេមេគង្គ ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ និង​១​គីឡូម៉ែត្រ​ខាងជើង​អន្លង់​ផ្សោត​កាំ​ពី​។ កាំ​ពី​ជា​ប្រជុំ​កោះ​តូច​មួយ​ដែល​​មាន​ដីខ្សាច់​ស្រស់ស្អាត និង​ស្ទឹង​ដែល​ភ្ញៀវទេសចរ​អាច​មុជទឹក និង​ហែល​លេង​មុន​ពេល​ពិសា​អាហារ​ពិ​កនិក​ក្នុង​ខ្ចុ​ស​ដែល​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​ស្ទឹង​។ កាំ​ពី​ជា​កន្លែង​ដ៏​ទាក់ទាញ​ប្រចាំ​រដូវ ហើយ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​បាន​តែ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា​។​

    ​ម្ហូបអាហារ​ខ្មែរ​គ្រប់​ប្រភេទ​ក៏​មាន​លក់​នៅ​ទីនោះ ហើយ​ម្ហូប​ក្នុង​តំបន់​ល្បីល្បាញ​គឺ​ចាក់​ច្រែង (​ចាក់ច្រែង​ជា​សត្វ​ខ្ចង​ខ្ដ​ក់​ដែល​មាន​កន្ទុយ​វែង​រស់នៅ​តែ​ក្នុង​តំបន់​កាំ​ពី​) និង​ចៀនត្រី​អណ្ដែង​ដូចជា​ត្រី​ក្របី និង​ត្រី​ក្យា​។​
    ​កន្លែង​ស្នាក់អាស្រ័យ និង​ម្ហូបអាហារ​ត្រូវបាន​រៀបចំ​ដោយ​សហគមន៍​ក្នុង​តំបន់​។​
    ​កាំ​ពី​ជា​តំបន់​ពិ​កនិក​ដ៏​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​គ្រួសារ​ខ្មែរ​ពេល​ចុង​សប្ដាហ៍ និង​ពេល​ចូលឆ្នាំ​ខ្មែរ​។​


    អានបន្ត
     
  • អន្លង​ផ្សោត​កាំ​ពី​

    អន្លង​ផ្សោត​កាំ​ពី​

    ​កាំ​ពី​ជា​ឈ្មោះ​ភូមិ​មួយ​ដែល​មាន​ទីតាំង​ខាងកើត​ច្រាំង​ទន្លេ​មេគង្គ ១៥​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​។​
    ​កាំ​ពី​ជា​កន្លែង​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​ដើម្បី​ទស្សនា​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​។ អន្លង់​ផ្សោត​កាំ​ពី​ជា​អន្លង់​ដែល​មាន​ផ្សោត​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ទន្លេមេគង្គ​ដែល​មាន​ផ្សោត​ប្រហែល​២០​ក្បាល​។ តំបន់​ផ្សោត​កាំ​ពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្ដរជាតិ និង​ក្នុង​ស្រុក សម្រាប់​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សិក្សា​អំពី​ផ្សោត​ទន្លេមេគង្គ ជា​ថនិកសត្វ​ទឹកសាប​កម្រ​បំផុត​នៅក្នុង​ពិភពលោក​។​

    ​ទីនោះ​ក៏​មាន​ទូក​ម៉ាស៊ីន​ផងដែរ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​តាម​ទន្លេមេគង្គ​ដើម្បី​ទស្សនា​ផ្សោត​យ៉ាង​ជិត​បំផុត​។ ពេលវេលា​ល្អ​បំផុត​ដើម្បី​ទស្សនា​ផ្សោត​គឺ​ក្នុង​រដូវប្រាំង នា​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​។​
    ​ទោះបីជា​ផ្សោត​ផ្លាស់ប្ដូរ​ជម្រក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​តាម​រដូវ​ក៏ដោយ ប៉ុន្ដែ​អ្នក​បើកទូក​ម៉ាស៊ីន​ដឹង​យ៉ាងច្បាស់​ថា​ពួក​វា​ប្ដូរ​ទៅ​រស់នៅ​ទីណា​។​
    ​នៅ​តំបន់​ផ្សោត​កាំ​ពី​ក៏មាន​ចំណីអាហារ ភេសជ្ជៈ អាហារ​ពិសា​កម្សាន្ដ វត្ថុ​អនុស្សាវរីយ៍​ដូច​ជា​រូបភាព និង​ចម្លាក់​ផ្សោត​ឈើ​ដែល​លក់​ដោយ​សហគមន៍​ក្នុង​តំបន់​។​


    អានបន្ត
     
  • ភ្នំ​សំបុក​

    ភ្នំ​សំបុក​

    ​ភ្នំ​សំបុកមាន​ទីតាំង​នៅក្នុង​ភូមិ​ថ្ម​ក្រែ ១០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​ចាស់​។​
    ​ភ្នំ​សំបុកមាន​កម្ពស់​៧០​ម៉ែត្រ និង​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ផ្លូវធំ​។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​តាមផ្លូវ​គ្រោះ​ខាងស្ដាំ​ដៃ​ដើម្បី​ទៅ​ដល់​ភ្នំ​។​

    ​ភ្នំ​តូច​នេះ​គ្របដណ្ដប់​ដោយ​ដើមឈើ​ច្រើន​ប្រភេទ​ដែល​មាន​ដាក់​ស្លាក​ឈ្មោះ​វិទ្យាសាស្ត្រ​។ សំបុកមាន​ជណ្ដើរ​ធ្វើ​ពី​ស៊ីម៉ង់​។ ទាំង​ជាន់​ដែល​មាន​ផ្លូវ​បេតុង នៅ​ទីវាល​បី​ជាន់ ភ្ញៀវទេសចរ​អាច​ឡើង​តាម​ជណ្ដើរ​ទីមួយ ឬ​បើកបរ​ឡើង​ភ្នំ​ដែល​មាន​ប្រាសាទ​តូច​មួយ ផ្ទះ និង​ខ្ទម​ដែល​ជា​ទីស្នាក់អាស្រ័យ​សម្រាប់​ព្រះសង្ឃ អ្នក​បួស និង​ដូនជី​។ ជាន់​នីមួយៗ​មាន​ផ្លូវ​តាម​បណ្ដោយ និង​កៅអី​ថ្ម​វែង​សម្រាប់​ភ្ញៀវ​ទេសចរ​អង្គុយ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ទស្សនា​វាលស្រៃ ភូមិ​ស្រុក និង​ទន្លេ​មេគង្គ​។​
    ​ផ្អែក​តាម​រឿងព្រេង សំបុក​សំបូរ​ទៅ​ដោយ​រ៉ែ​មាស​ដែល​ជាងទង​របស់​ស្ដេច​បាន​ទៅ​ធ្វើ​គ្រឿងអលង្ការ​នៅ​ទីនោះ​។ ប្រជាជន​ហៅ​ទី​នេះ​ថា "​សំបុ​កមាស​" ហើយ​ក្រោយមក​ក៏​ត្រូវ​បាន​ហៅ​ថា "​ភ្នំ​សំបុក​"​។​


    អានបន្ត
     
  • ​វិហារ​សសរ​មួយរយ

    ​វិហារ​សសរ​មួយរយ

    ​វិហារ​សសរ​មួយរយ គឺជា​វត្ត​ល្បី​មួយ ដោយសារ​ប្រវត្តិ និង​ជា​កន្លែង​សក្ការៈបូជា​មួយ សម្រាប់​ប្រជាជន​ក្នុង​ខេត្ត ក្រចេះ​។ វិហារ​សសរ​មួយរយ មានន័យ​ថា “​ប្រាសាទ មាន​សសរ​១០០” ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ច័ន្ទ​រាជា ក្នុង​សតវត្ស​ទី​១៦​។ វត្ត​នេះ​មាន​សសរឈើ​១០០ ដើម្បី​រំឭក​ដល់​បុត្រី វរ​ភ័ក្ត្រ​។​

    ​វត្ត​នេះ​មាន​ទីតាំង​នៅ​ស្រុក​សំបូរ ចម្ងាយ​ពី​ខេត្ត​ក្រចេះ ៣៦​គ​.​ម​។ ដើម្បី​ទៅ​ដល់​ទីនោះ យើង​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៧​ចាស់ តាម​បណ្តោយ​មាត់ទន្លេ​២៤​គ​.​ម ដើម្បី​ទៅ​ដល់​ភូមិ​សណ្តាន់ និង​បន្ត​ទៅ​ខាងជើង ១២​គ​.​ម ដោយ​ផ្លូវ​ទន្លេ ទើប​ទៅ​ដល់​សំបូរ​។

    ​ប្រវត្តិ​វិហារ​សសរ​មួយរយ​

    ​ក្នុង​សតវត្ស​ទី​១៦ រជ្ជកាល​ព្រះបាទ​ច័ន្ទ​រាជា ទ្រង់​គង់​នៅ​អតីត​រាជធានី​ឧត្តុង្គ​។ ទ្រង់​មាន​ព្រះរាជ​បុត្រី​មួយអង្គ ព្រះនាម វរ​ភ័ក្ត្រ​។ នៅពេល​ដែល​ព្រះ​រាជបុត្រី​ប្រឈួន ទ្រង់​បាន​បញ្ជា​ឲ្យគេ​ទៅ​និមន្ត​ព្រះចៅអធិការ​វត្ត នាគ​សែន (​មាន​ទីតាំង​នៅ ឃុំ​ច្រោយ​បន្ទាយ ស្រុក​ព្រែកប្រសប់​) ដើម្បី​ព្យាបាល​ជំងឺ​របស់​ព្រះ​រាជបុត្រី​។ នៅពេល​ដែល​ព្រះចៅអធិការ​មិន​នៅ នេន​ធន់ ជា​សិស្ស​សំណប់​របស់គាត់ បាន​លួច​រៀន​វិជ្ជា​មន្តអាគម​ស្ងាត់ៗ ហើយ​បាន​ក្រឡា​ខ្លួន​ទៅ​ជា​សត្វ​ក្រពើ​ហៅថា “​ក្រពើ​នេន​ធន់​”​។ នៅពេល​ដែល​គ្រូ​បាន​មក​ដល់​វិញ នេន​ធន់​បាន​ក្លាយទៅជា​ក្រពើ និង​មិន​អាច​ត្រលប់មក​ក្លាយជា​មនុស្ស​វិញ​បាន​។

    ​ក្រោយមក គាត់​តែងតែ​ដឹក​គ្រូ​នៅ​លើ​ខ្នង ដើម្បី​ទៅ​ព្យាបាល​ជំងឺ​បុត្រី​របស់​ស្តេច​ជារឿយៗ​។ ថ្ងៃមួយ មាន​ក្រពើ​មួយ​ឈ្មោះ​សុពណ៌​កាឡី ចង់​ផ្ចាញ់​នេន​ធន់ ក៏​បាន​បង្អាក់ដំណើរ​នេន​ធន់ នៅពេល​កំពុង​តែ​ដឹក​គ្រូ​មក​ពី​វាំង​វិញ​។​

    ​ក្រពើ​ទាំងពីរ​បាន​ចាប់ផ្តើម​វាយប្រហារ​គ្នា​។ នេន​ធន់​មិន​អាច​រក​វិធី​ជួយ​គ្រូ​បាន ក៏​សម្រេចចិត្ត​លេប​គ្រូ​ចូល​ក្នុង​ពោះ ដើម្បី​រក្សា​សុវត្ថិភាព​មួយរយៈ​។ ការប្រយុទ្ធ​គ្នា អស់​រយៈពេល​៣​ថ្ងៃ ៣​យប់ ហើយ​ចុងក្រោយ សុពណ៌​កាឡី បាន​ចាញ់ និង​ស្លាប់បាត់​ទៅ និង​បាន​ក្លាយទៅជា​ភ្នំ ដែល​មានឈ្មោះ​ថា ភ្នំ​សុពណ៌​កា​ឡី មកដល់​សព្វថ្ងៃ​។ នៅពេល​នេន​ធន់ ខ្ជាក់​គ្រូ​ចេញមក​ពី​ពោះ​វិញ គាត់​បាន​សុគត​បាត់ទៅហើយ​។ នេន​ធន់ មាន​អារម្មណ៍​សោកស្តាយ ជាខ្លាំង ហើយ​ចង់​សម្លាប់​បុត្រី​របស់​ស្តេច ដោយ​គិត​ថា​មក​ពី​នាង​ជា​ដើមហេតុ​ធ្វើឲ្យ​គ្រូ​របស់​គាត់​ស្លាប់​។ នេន​ធន់ លួច​លេប​បុត្រី​របស់​ស្តេច​ចូលក្នុង​ពស់ ដែល​កំពុង​តែ​លេង​នៅ​មាត់ទឹក​ក្នុង​ព្រះរាជវាំង​។​

    ​ព្រះអង្គ​ច័ន្ទ​រាជា បញ្ជា​ឲ្យគេ​ទៅតាម នេន​ធន់ រហូត​ចាប់បាន​នេន​ធន់ នៅ​កន្លែង​មួយ​ហៅថា សំបូរ ហើយ​វះ​ពោះ ក្រពើ​នោះ ដើម្បី​យក​បុត្រី​ចេញមកក្រៅ​។​

    ​ព្រះអង្គ​បាន​សម្រេចចិត្ត​បញ្ចុះសព​របស់​នាង​នៅ​សំបូរ ហើយ​សាងសង់​វត្ត​សសរ​មួយរយ ដើម្បី​ឧទ្ទិស​ដល់ វិញ្ញាណក្ខ័ន្ធ​របស់​បុត្រី​។​


    អានបន្ត
     
  • ​ភ្នំ​ព្រះ​

    ​ភ្នំ​ព្រះ​

    ​ភ្នំ​ព្រះ គឺជា​តំបន់​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ មាន​ចម្ងាយ​១​គ​.​ម ពី​ផ្សារ​ឆ្លូង​។ មាន​អាស្រម និង​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មួយ ដែល​មនុស្ស​មកពី​កន្លែង​ផ្សេងៗ បាន​ទៅ​លេង​កម្សាន្ត​។ គេ​និយាយថា​រូបសំណាក​ព្រះពុទ្ធ​នេះ ធ្វើ​ពី​ឈើ​តា​ត្រាវ ដែល​អណ្តែត​តាម​ទន្លេមេគង្គ​ពី​ប្រទេស​ឡាវ ហើយ​មក​ជាប់​នៅ​នឹង​កំពង់ទឹក​វត្ត​មួយ ដែល​ឥលូវ​មានឈ្មោះ​ថា វត្ត​សិលា​នទី​ឆ្លូង​។

    ឧបាសក និង​ឧបាសិកា​ក្នុង​វត្ត​បាន​នាំគ្នា​យក​រូបសំណាក​នោះ មក​រក្សាទុក​ក្នុង​វត្ត​ដើម្បី​ធ្វើ​ជា​គ្រឿង​សក្ការៈបូជា​។ ក្រោយមក រូបសំណាក​នេះ​បាន​ពន្យល់​សប្តិ​អ្នកភូមិថា ការយក​រូបសំណាក​នោះ​ទៅ​ដាក់​នៅ​លើ​ភ្នំ​ខាងចុង​ភូមិ​នោះ នឹង​ផ្តល់​នូវ​សុខភាព​ល្អ និង​ភាពរុងរឿង​ដល់​អ្នកភូមិ​។ គេ​ក៏​បាន​ធ្វើតាម ហើយ​តាំងពី​ពេលនោះ​មក គេ​ក៏​បាន​ហៅ​ភ្នំ​នោះ​ថា “​ភ្នំ​ព្រះ​”​។


    អានបន្ត
     
  • ភ្នំ​សុពណ៌​កា​ឡី​

    ភ្នំ​សុពណ៌​កា​ឡី​

     វា​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ មាន​ទីតាំង​នៅ​ឃុំ​ចំ​បក់ ស្រុក​ព្រែកប្រសប់ នៅតាម​បណ្តោយ​ខាងជើង​ទន្លេ មេគង្គ ចម្ងាយ​៤៥​គ​.​ម ប៉ែក​ខាងលិច ឆៀង​ខាងត្បូង​នៃ​ទី​រួម​ខេត្ត​។​

    ​ដើម្បី​ទៅ​ដល់​ទីនោះ យើង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទន្លេ​ចម្ងាយ​១៥​គ​.​ម ខាងលិច​ស្រុក​ឆ្លូង និង​ឆ្លងកាត់​ទន្លេមេគង្គ ដោយ​ទូក​ចម្លង ទៅកាន់​ភូមិ​ចំ​បក់​។ អ្នកទេសចរ​អាច​ឡើង​ទៅ​ជើងភ្នំ តាមរយៈ​ផ្លូវ​ជណ្តើរ​ប្រហែល ៨០០​កាំ​។ ហើយ​យើង​ក៏​អាច​រីករាយ​ជាមួយនឹង​ទេសភាព​នៃ​ទីជនបទ និង​ទន្លេ​មេគង្គ​ផងដែរ​។

    ​យោង​ទៅតាម​ចាស់ព្រឹទ្ធាចារ្យ​នៅ​ទីនោះ ភ្នំ​នេះ​យកឈ្មោះ​តាម​ក្រពើ​សុពណ៌​កាឡី ដែល​បាន​ប្រកួត​ចាញ់ នេន ធន់​។ នៅពេល​វា​ស្លាប់ វា​ក៏​បាន​ក្លាយទៅជា​ភ្នំ​ឈ្មោះ សុពណ៌​កាឡី​នេះ​តែម្តង​។


    អានបន្ត
     
  • កោះ​ផ្តៅ​

    កោះ​ផ្តៅ​

    កោះ​ផ្តៅ ជា​កោះ​នៅលើ​ទន្លេមេគង្គ អ្នកទស្សនា​នឹង​បានឃើញ​អាង​ទឹកត្រី​ផ្សោត ជា​កន្លែង​មួយ​ដ៏​កម្រ​មួយ ដែល​អ្នក​អាច​មើល​ត្រី​ផ្សោត​បាន​។ ក្នុងអំឡុងពេល​ដែល​គេ​ធ្វើ ការ​ទេសចរណ៍​អភិវឌ្ឍន៍​សហគមន៍ អ្នកទេសចរ​ធ្វើដំណើរ​ទៅ​ទន្លេមេគង្គ ពី​ក្រចេះ ទៅ​កោះ​ផ្តៅ និង​សង្កេតមើល​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​កោះ​ផ្តៅ​នោះ​។ ការ​ស្នាក់នៅ អាច​ត្រូវបាន​គេ​រៀបចំ​នៅ​ទីនោះ​។​

    អានបន្ត
     

ភ្ជាប់ទំនាក់ទំនងយើងតាម