• slideshow-ratanakiri-02.jpg
  • slideshow-ratanakiri-01.jpg
  • slideshow-ratanakiri-03.jpg

ខេត្ត​រតនគិរី​  

ខេត្ត​រតនគិរី​ ជា​ខេត្ត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ។ ទី​រួម​ខេត្ត​បាន​លុង​ ស្ថិត​នៅ​កណ្តាល​ខ្ពង់រាបនៃ​ខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ លំផាត់​ដែល​ជា​ទីប្រជុំជន​នៅ​ភាគ​ខាងត្បូង​ខេត្ត ជា​ទីរួមខេត្ត​កាល​ពីមុន ។ ខេត្ត​រតនគិរី​​ជាគោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជា​រៀងរាល់​ឆ្នាំ ។​ ភាគ​ច្រើន​នៃ​ប្រជាជន​រតនៈគិរី​ជា​ជនជាតិ​ភាគតិច ចំនែក​ជនជាតិ​ខ្មែរ​មាន​ប្រមាណ​តែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។

  • បឹងយក្សឡោម

    បឹងយក្សឡោម

    ​បឹង​យក្ស​ឡោម​មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត​បាន​លុង​។ បឹង​ដ៏​ស្រស់​ស្អាត​នេះ​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់​ពី​បន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​៤០០០​ឆ្នាំ​កន្លង​ទៅ​។ ការ​វាស់​ជម្រៅ​​បឹង​នេះ​មាន​ដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​អោយឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល​៥០​ម៉ែត្រ​។​
    ​នៅ​ម្ខាង​នៅ​បឹង​មាន​កំពង់​ពីរ​ដែល​ធ្វើ​ពី​ឈើ​សម្រាប់​ទេសចរ​ទស្សនា​បឹង​អោយ​កាន់តែ​ជិត ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទ្រាំ​នឹង​ការ​ត្រាំ​ក្នុង​ទឹក​ដើម្បី​អោយ​មាន​កម្ដៅ​ខ្លួនប្រាណ​។​
    ​ផ្លូវ​ជុំវិញ​បឹង ផ្តល់នូវ​ភាព​រីករាយ​សម្រាប់​ការដើរ​កំសាន្ដ​យឺតៗ ហើយ​នៅ​ភាគ​ខាងលិច​បឹង មាន​មណ្ឌល​សម្រាប់​ភ្ញៀវ ដែល​មាន​តាំង​និង​លក់​សិប្បកម្ម​ក្នុងស្រុក ដូច​ជា​ឧបករណ៍​តន្ត្រី ស្នា កន្ត្រក កន្សែង​បង់ក និង​កាបូប​យួរដៃ​ដែល​ធ្វើ​ពី​ក្រណាត់​ត្បាញ​ដោយ​ដៃ​។​
    ​ជ្រូក​ព្រៃ និង​បក្សី​កម្រ​បូក​រួម​ទាំង​ឥន្ទ្រី​ក៏​អាច​ឃើញ​នៅ​ជុំវិញ​បឹង ហើយ​អ្នកទេសចរ​ក៏​អាច​មើល​សត្វ​មេអំបៅ​ដែល​មាន​ពណ៌​ភ្លឺ​កម្រ​មាន​ធំៗ ដែល​ខ្លះ​មាន​ស្លាបមាន​ទទឹក​ដល់​ទៅ​២០​សង់ទីម៉ែត្រ​។​
    ​ពាក្ស​ក្នុង​ភាសា​ខ្មែរ "​យក្ស​ឡោម​" ជា​រឿងព្រេង​ដែល​និទាន​ជា​ញឹកញាប់​ដោយ​អ្នក​នៅ​ក្នុង​ស្រុក​ដោយ​អ្នក​ចូលចិត្ត​និទាន​ដូច​មាន​ដំណា​លថាៈ​
    ​កាល​ពី​ព្រេងនាយ មាន​ស្ដេច​យក្ស​ដ៏​មាន​អំណាច​មួយ​មាន​បុត្រី​ដ៏​ស្រស់​ស្អាត​មួយ​អង្គ​។ ទាំង​សក់ និង​រូប​កាយ​របស់​នាង​បញ្ចេញ​ក្លិនក្រអូប ដូច្នេះ​ស្ដេច​យក្ស​បាន​ប្រទាន​ឈ្មោះ​ដល់​នាង​ថា "​នាង​សក់​ក្រអូប​"។ នៅពេល​នាង​ធំ​ឡើង មាន​បុរស​សង្ហា​ម្នាក់​ស្រលាញ់​នាង​។ ស្នេហា​របស់​គេ​បាន​បាន​រីកចម្រើន​ឡើង​យ៉ាង​ឆាប់រហ័ស​កាន់តែ​ខ្លាំង​ឡើងៗ ប៉ុន្តែ​គូស្នេហ៍​មួយគូ​នេះ​ខ្លាច​ស្ដេច​យក្ស​អាច​នឹង​ដឹង​ស្នេហា​អាថ៌កំបាំង​របស់​គេ​ដោយ​យថាហេតុ ដូច្នេះ​ពួកគេ​បាន​សម្រេចចិត្ត​រត់គេច​ចូលទៅ​ក្នុង​ព្រៃ​ជ្រៅ​។​
    ​មិនយូរប៉ុន្មាន ស្ដេច​យក្ស​បានដឹង​អំពី​រឿងរ៉ាវ​របស់​បុត្រី ក៏​មាន​ការភ្ញាក់ផ្អើល និង​ទុក​ព្រួយ​យ៉ាងខ្លាំង​។ ដំបូង​ឡើយ​យក្ស​បង្ហាញ​ពី​ការអាណិតអាសូរ​ដល់​បុត្រី​។បន្ទាប់​មក​ស្ដេច​យក្ស​ប្រជុំ​កង​សេនា​តូច​​​ធំ​ដើម្បី​ស្វែងរក​បុត្រី​ជាទី​ស្រលាញ់​របស់​ខ្លួន​។ អាណាចក្រ​ទាំងមូល​របស់​ស្ដេចយ​ក្ស និង​ក្នុងព្រៃ​ត្រូវ​បាន​ស្វែងរក​ដោយ​កង​ទាហាន​របស់​យក្ស ប៉ុន្តែ​ពួកគេ​មិន​អាច​ស្វែងរក​ឃើញ​សញ្ញា​ណា​មួយ​​​របស់​នាង​ឡើយ​ទោះបីជា​ចុង​ក្រោយ​ពួកគេ​បាន​ចូល​ទៅ​ក្នុងព្រៃ​ក្រាស់​ដែលជា​បឹង​នេះ​មាន​ទីតាំង​នៅ​ពេល​សព្វថ្ងៃ​នេះ​។​
    ​ស្ដេច​យក្ស​សង្ស័យថា​បុត្រី​របស់​ខ្លួន​ប្រហែល​ជា​ស្ថិននៅក្នុង​ព្រៃ ដូច្នេះ​ស្ដេច​យក្ស​ក៏​ប្រើប្រាស់​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ដើម្បី​ធ្វើ​អោយ​ប្រាកដ​នៅ​ជុំវិញ​ព្រៃ​។ ភ្លាមនោះ ស្ដេច​យក្ស​បញ្ជា​កង​ទាហាន​ទាំងអស់​អោយ​ដក​ដើមឈើ​ចេញ​ទាំងអស់និង​ជីកដី​ជុំវិញ​នោះ​អោយបាន​ជ្រៅ​ដើម្បី​ស្វែងរក​បុត្រី​ដ៏​មាន​តម្លៃ​របស់​ខ្លួន​។ ពួក​ទាហាន​យក្ស​បាន​ជីក​ដោយ​ប្រើ​កម្លាំង​ប៉ុន្តែ​ទាហាន​ទាំងនោះ​អស់កម្លាំង​ និង​​មិន​អាច​ធ្វើការ​ទៀត​បាន​។ ចុងក្រោយ ស្ដេច​យក្ស​បញ្ជា​ដោយ​ស្ទាក់ស្ទើរ​ទៅ​ទាហាន​ទាំងអស់​អោយ​វិលត្រឡប់​ទៅ​នគរ​វិញ​។​
    ​ការជីក​ដោយ​កងទ័ព​របស់​ស្ដេច​យក្ស បូក​រួម​ទាំង​ការដក​ឫស​ដើមឈើ ដោយសារតែ​មិន​អាច​ប្រឹងប្រែង​ស្វែងរក​បុត្រី​ខ្លួន យក្ស​ក៏​បន្សល់ទុក​នូវ​បឹង​យ៉ាងជ្រៅ​នៅ​តំបន់​រតនគិរី​។ ហេតុនេះហើយ​បានជា​ប្រជាជន​ក្នុង​តំបន់​ហៅ​កន្លែង​នេះ​ថា "​បឹង​យក្ស​ឡោម​"​។​
    ​ប៉ុន្តែ​មាន​ភាពខុសគ្នា​តិចតួច​ពី​អ្វី​ដែល​បាន​និទាន​កន្លងទៅ​។ រឿង​នេះ​អះអាង​ថា មាន​មេទ័ព​យក្ស​មួយរូប​ដែល​ព្យាយាម​ចាប់​បុត្រី​ស្ដេច​យក្ស និង​បំបែក​នាង​ពី​សង្សារ​របស់​នាង​។ នៅ​ពេល​កង​ទាហា​ន​​​របស់​មេទ័ព​នោះ​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ដែល​ពួកគេ​កំពុង​លាក់ខ្លួន គូស្នេហ៍​មួយគូ​នេះ​គិតថា​មិន​មាន​ផ្លូវ​គេច​ខ្លួន​ឡើយ​។​
    ​ដោយសារ​តែ​ស្នេហ៍​ពិត​របស់​ពួកគេ ពួកគេ​ទាំង​ពី​អ្នក​ក៏​សូម​បួងសួង​អោយ​លិច​បាត់​ចូលទៅ​ក្នុង​ដី​។ ពួកគេ​ទាំង​ពីរ​នាក់​ចាប់ផ្ដើម​បួងសួង​ដល់​ថាមពល​ព្រលឹង ព្រះ​ឥសី និង​គ្រប់​ព្រះ​ទាំងអស់ "​ជាមួយ​ថាមពល​ទិព្វ​ដ៏​គួរអោយ​គោរព​ការពារ​តំបន់​នេះ​ជា​និច្ចកាល​នោះ យើង​សូម​បូជាជីវិត​របស់​យើង សូម​អោយ​លិច​ចុះ​ទៅ​ក្រោម​ដី​"​។ ភ្លាមនោះ តំបន់​ភ្នំ​ក៏​លិច​ចូលទៅក្នុង​ដី​បូក​រួម​ទាំង​បុត្រី​របស់​ស្ដេច​យក្ស និង​សង្សារ​។ ហេតុនេះហើយ​បានជា​កំពូលភ្នំ​ក្លាយជា​បឹង​ដ៏​ជ្រៅ និង​ជា​ហេតុផល​ដែល​ប្រជាជន​ក្នុង​តំបន់​ហៅ​បឹង​នេះ​ថា "​យក្ស​ឡោម​"​។​
    ​មាន​រឿងនិទាទ​ប្រជាប្រិយ​មួយទៀត​បាន​អះអាង​ថា ប្រភពដើម​នៃ​ពាក្ស "​យក្ស​ឡោម​" គឺ​ពិតជា​ខុស​គ្នា​ទាំងស្រុង ហើយ​ប្រហែលជា​អាច​ជឿជាក់​បាន​ជាង​។ ពាក្ស​ដែល​ហៅថា "​យក្ស​" ក្នុង​ភាសា​របស់​ជនជាតិភាគតិច​បុរាណ​ដែល​រស់នៅ​ទីនោះ​មាន​ន័យ​ថា​ជា "​ម្ចាស់ ឬ​មេ​ភូមិ​"​។ ពាក្យ "​ឡោម​" ជា​ឈ្មោះ​របស់​អ្នក​ដែល​ជា​អតីត​មេភូមិ​នៅ​តំបន់​នោះ​។ ដូច្នេះ​ហើយ​ក៏​មាន​ពាក្យ "​យក្ស​ឡោម​" ជា​ការគោរព និង​ការចងចាំ​នៃ​ធម្មជាតិ​ដែល​ជាទី​សក្ការៈ​និង​ព្រលឹង នៃ​អ្នកដឹង​នាំ​សម័យបុរាណ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​គ្រប់គ្រង​ប្រជាជន​ជនជាតិ​ភាគតិច​ក្នុង​តំបន់​ក្នុង​សុភមង្គល និង​ភាព​សុខុ​ដុម​រមនា​កាលពី​អតីតកាល​ដ៏​យូរ​។​

    អានបន្ត
     
  • សារមន្ទីរជនជាតិភាគតិច

    សារមន្ទីរជនជាតិភាគតិច

    នៅ​ជិត​មាត់​បឹង​យក្ស​ឡោម​មាន​អគារ​បុរាណ​មួយ​ធ្វើ​អំពី​ឈើ ដែល​ត្រូវបាន​កសាងឡើង​ដើម្បី​រក្សា​ទុក​និង​បង្ហាញ​ពី​របស់​គួរអោយ​ចាប់អារម្មណ៍​ជាច្រើន​ប្រភេទ​​របស់​កុលសម្ព័ន្ធ​បុរាណ​ដូច​ជា​ឧបករណ៍​​តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ក្រណាត់​របស់​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​បុរាណ​ដែល​រស់នៅ​ខេត្ត​រតនគិរី​។ សារមន្ទីរ​ជនជាតិ​ភាគតិច​នេះ​ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​ពី​ប្រភេទ​ឧបករណ៍​ច្រើន​ប្រភេទ​ផ្សេងៗ​របស់​ក្រុម​កុលសម្ព័ន្ធ​តំបន់ភ្នំ​។ 
    ​នៅក្នុង​ការបង្ហាញ​ធំ​ទូលាយ​ជាង​នេះ គឺជា​ឧបករណ៍​តន្ត្រី​កុលសម្ព័ន្ធ​ភ្នំ​ដូចជា​គង ឧបករណ៍​មាន​ខ្សែ ឃ្មោះ​មួយ​ប្រភេទ ។​ល​។ ភាគច្រើន​នៃ​ឧបករណ៍​តន្ត្រី​នៅ​តែ​ប្រើប្រាស់​ក្នុង​ជីវិត​របស់​នៅ​ក្នុង​ភូមិ​កុលសម្ព័ន្ធ​ភ្នំ​ផ្សេងៗ​ដែល​ត្រូវបាន​ប្រើ​លេង​ទាំង​ក្នុង​ពិធីបុណ្យ​បែប​បុរាណ និង​អាពាហ៍ពិពាហ៍​។​
    ​មាន​គង​ជាច្រើន​ប្រភេទ​នៅក្នុង​ក្រុម​កុលសម្ព័ន្ធ​ភ្នំ ហើយ​គង​ជា​ឧក​រណ៍តន្ត្រី​សំខាន់​ជាង​គេ​បំផុត​មួយ​របស់​ពួកគេ​។ ឧបករណ៍​តន្ត្រី​ជាច្រើន​មាន​រឿងព្រេង​ផ្ទាល់​របស់​វា​ទាក់ទិន​នឹង​អត្តសញ្ញាណ​ទំនៀមទម្លាប់​របស់​ពួកគេ​។​
    ​រឿងព្រេង​មួយ​អំពី​គង​មាន​ដូចខាងក្រោមៈ​
    ​កាល​ពី​ព្រេងនាយ មាន​ប្ដី​ប្រពន្ធ​មួយគូ​ដែល​ធ្លាប់​ដាំ​ផ្កា​នៅ​តាម​មាត់​អូរ​។ ប្រពន្ធ​ជា​អ្នកថែរក្សា​ផ្កា ប៉ុន្ដែ​នៅ​ព្រឹក​មួយ នាង​ក្រោក​ឡើង​ដើម្បី​រក​មើល​ផ្កា​ស្រាប់តែ​ផ្កា​ត្រូវបាន​បំផ្លាញ​អស់​ទៅហើយ​។ នាង​ប្រាប់​ប្ដី​របស់​នាង​នូវ​អ្វី​ដែល​នាង​បានឃើញ​។​
    ​នាង​ជា​ប្រពន្ធ​បាន​វិល​ត្រលប់​ចូលទៅ​ក្នុង​សួន ហើយ​ចាប់ផ្ដើម​ដាំ​ផ្កា​ឡើងវិញ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប្ដី​របស់​នាង​បាន​ទៅ​លាក់ខ្លួន​ក្នុងព្រៃ​ជិត​កន្លែង​ដាំ​ផ្កា​។ ប្ដី​បាន​ឃើញ​ខ្មោច​មួយ​មក​ជិត​ផ្កា បុរស​ជា​ប្ដី​ចេញមក​ពី​ក្នុង​ព្រៃ​និង​បាន​ចាប់​ខ្មោច ហើយ​នាំ​យក​ខ្មោច​ទៅ​ផ្ទះ​របស់​ខ្លួន​។​
    ​ខ្មោច​បាន​សូម​អភ័យទោស​ដល់​ប្ដី​ប្រពន្ធ​អោយ​អត់​ទោស​អោយ​ខ្លួន​។ ខ្មោច​នោះ​សន្យាថា​នឹង​ធ្វើ​គង​មួយឈុត​សម្រាប់​ប្ដី​ប្រពន្ធ​ដែល​ពួកគេ​អាច​លេង​បាន​។ ចាប់តាំងពី​ថ្ងៃ​នោះ​មក នៅពេល​ដែល​ខ្មោច​ត្រូវបាន​ចាប់ និង​សន្យា​នឹង​ធ្វើ​គង​សម្រាប់​ប្ដី​ប្រពន្ធ ប្រជាជន​ជនជាតិ​ទំពួន​ក៏​មាន​គង​ដើម្បី​លេង​។​

     


    អានបន្ត
     
  • ទឹកជ្រោះចាអុង

    ទឹកជ្រោះចាអុង

    ទឹកជ្រោះ​ចា​អុង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ស្វាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​២៥​ម៉ែត្រ និង​ព័ទ្ធជុំវិញ​ដោយ​វល្លិ និង​រុក្ខជាតិ​ដុះ​ឡើង​ជា​ច្រើន​។ ទេសភាព​មាន​ភាពស្រស់ស្អាត​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ផ្សែង​ទឹក​បង្កើត​ដោយ​ទឹកធ្លាក់​បុក​ជាមួយ​ព្រៃឈើ បង្កើត​ជា​ឥន្ទធនូ​នៅក្នុង​ពន្លឺ​ថ្ងៃ​។​
    ​សព្វថ្ងៃ​នេះ​គេ​បាន​ធ្វើ​ជណ្ដើរ​ដើម្បីអោយ​ភ្ញៀវទេសចរ​អាច​ងាយស្រួល​ចុះ​ពី​កំពូលភ្នំ​ទៅ​ដល់​បាត​ជ្រោះ​តែម្ដង​។ នៅ​ទឹកជ្រោះ​ក៏​មាន​កន្លែង​លក់​ចំណីអាហារ ភេសជ្ជៈ អាហារ​ញ៉ាំ​កំសាន្ដ និង​វត្ថុ​អនុស្សាវរីយ៍​ក្នុងស្រុក​មួយ​ចំនួន​ទៀត​។​

    ​នៅ​ពីក្រោយ​ទឹកជ្រោះ​គឺជា​រូង​ថ្ម​មួយ​យ៉ាង​ធំ​ដែល​ភ្ញៀវទេសចរ​អាច​ទទួលបាន​ការ​ទស្សនា​ទេសភាព​តាមរយៈ​ផ្ទៃ​ទឹក​។ នៅលើ​ជើងភ្នំ​ទឹកធ្លាក់​គឺជា​ដំ​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​សម្រាក​កំសាន្ដ នឹង​ទេសភាព​។​
    ​ទឹកជ្រោះ​មាន​ទីតាំង​នៅក្នុង​ភូមិ​កុលសម្ព័ន្ធ​ភ្នំ​គ្រឹង ភូមិ​ចា​អុង ស្រុក​អូរ​ជុំ​។ ដើម្បី​ទៅ​ដល់​ទីនោះ គេ​អាច​ធ្វើ​ដំណើរ​ពីរ​គីឡូម៉ែត្រ​ចុះ​ពី​ក្រុង​បាន​លុង​តាម​ផ្លូវជាតិ​លេខ​៧៨ បន្ទាប់​មក​បត់​ស្ដាំ និង​ទៅ​តាម​ផ្លូវ​នោះ​ប្រាំមួយ​គីឡូម៉ែត្រ​។​


    អានបន្ត
     
  • ​ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​

    ​ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​

    សូម​អញ្ជើញ​ទៅ​លេង​កម្សាន្ត​វត្ត​ឥសី​ប៉ា​តា​ម៉ាក់​នៅលើ​ភ្នំ​ស្វាយ នៅ​ចម្ងាយ​ប្រមាណ​២​គម កន្លះ ពី​ស្រុក​បាន​លុង​។ មាន​រូបសំណាក​ព្រះពុទ្ធ ប្រវែង​៥​ម៉ែត្រ នៅក្នុង​ខ្ទម​មួយ មាន​តែង​លម្អ​ដោយ​រូបគំនូរ​ពណ៌​នាពី​ឱវាទ​របស់​ព្រះពុទ្ធ​។ លោកអ្នក​នឹង​ចាប់ចិត្ត ជាមួយនឹង​ភាពស្ងប់ស្ងាត់​នៃ​ទីជនបទ ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត នៃ​ភ្នំ​ពណ៌​បៃតង ខៀវស្រងាត់​ពីលើ​ភ្នំ នៃ​ខេត្ត​រតនគិរី ។ នៅ​ទីនោះ ជា​កន្លែង​ដែល​មាន​សភាព​ស្ងប់ស្ងាត់ និង​ភាព​ក្សេម​ក្សាន្ត​។​

    អានបន្ត
     
  • ទឹកជ្រោះកាចាញ

    ទឹកជ្រោះកាចាញ

    មាន​ទីតាំង​នៅ​ឃុំ​កា​ចាញ ស្រុក​បាន​លុង​។ ទឹកជ្រោះ​កា​ចាញ​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ទីបញ្ចប់​តាម​បណ្ដោយ​អូរ​កន្ទាង​ទៅ​ទន្លេ​ស្រែ​ពក ក្នុង​ស្រុក​លំផាត់​។​
    ​យើង​ហៅ​ទឹកជ្រោះ "​កា​ចាញ​" ដោយសារ​ហៅ​តាម​ក្រុម​កុលសម្ព័ន្ធ​ជនជាតិភាគតិ​ចគ្រឹង​ក្នុងភូមិ​កាចាញ​។ ក្នុងចំណោម​អូរ និង​ការដាំ​ដំណាំ​កៅស៊ូ ទឹកជ្រោះ​កា​ចាញ​ផ្ដល់ជូន​នូវ​ទេសភាព​ដ៏​ស្អាត​អស្ចារ្យ​សម្រាប់​ទេសចរ​។

    គេ​អាច​ទៅ​ដល់​បាត​ស្ទឹង​បាន​ដោយ​ជណ្ដើរ​ឈើ​ដែល​មាន​ប្រហែល​៧២​កាំ​។ នៅលើ​កំពូល​ចំហៀង​នៃ​ទឹកជ្រោះ មាន​ដើមឈើ​ធំៗ​បែកមែក​សាខា​បង្កើតជា​ម្លប់​យ៉ាង​ត្រជាក់​ពីលើ​ទេសចរ​សម្រាប់​ពិសា​អាហារ​ពិ​កនិក​។ នៅ​ត្រើយម្ខាង​ទៀត​នៃ​ស្ទឹង មាន​ជណ្ដើរ​ដែល​កសាង​ក្នុង​ឆ្នាំ ១៩៩៨​សម្រាប់​ទេសចរ​ឡើង​ជិះ​លើ​ខ្នង​ដំរី និង​រីករាយ​ដោយ​ការ​ជិះ​ដំរី​។​


    អានបន្ត
     
  • ទឹកជ្រោះកាទៀង

    ទឹកជ្រោះកាទៀង

    នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កា​ចាញ​គឺជា​ទឹកជ្រោះ​កា​ទៀង​ដែល​មាន​កម្ពស់​១០​ម៉ែត្រ​។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ទេសចរ​។​
    ​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ដែល​ចុះ​តាម​ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​

    ​សិប្បកម្ម​របស់​ជនជាតិ​គ្រឹង​តែមួយគត់ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេង​ទៀត​ក៏​អាច​រក​ទិញ​បាន​នៅ​ទីនោះ​ដែរ​។ វត្ថុ​ទាំងអស់នេះ​បូក​រួម​ទាំង​កា​ផា​ស្ពាយ​ពីក្រោយ ក្រណាត់​ធម្មជាតិ ឃ្លោក​ដាក់​ទឹក និង​គង​។​
    ​ទឹកជ្រោះ​នេះ​អាច​រកឃើញ​បាន​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាង ១ នៃ​ស្រុក​លំផាត់ និង​មាន​ចម្ងាយ​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​។​


    អានបន្ត
     
  • ទឹកជ្រោះអូរសៀនឡៃ ឬទឹកជ្រោះ៧ជាន់

    ទឹកជ្រោះអូរសៀនឡៃ ឬទឹកជ្រោះ៧ជាន់

    ទឹកជ្រោះ​អូរ​សៀន​ឡៃ​មាន​ទីតាំង​នៅក្នុង​ខេត្តរតនគិរី​និង​ជា​ទិសដៅ​ពិសេស​ដែល​ផ្ដល់ជូន​នូវ​ឱកាស​សម្រាប់​ទេសចរណ៍​ធម្មជាតិ​។ តំបន់​នេះ​គ្របដណ្ដប់​ដោយ​ព្រៃ​ត្បូង​មរកត ព័ទ្ធជុំវិញ​ដោយ​ភ្នំ ភាព​សុខុ​ដុម​ធម្មជាតិ​នៃ​សត្វព្រៃ និង​សម្លេង​បក្សី​។​
    ​ទឹកជ្រោះ​នេះ​បាន​រក្សាទុក​អាថ៌កំបាំង​យ៉ាង​ល្អ លាក់ខ្លួន​ក្នុង​ព្រៃ​រហូត​មក​ដល់​សព្វថ្ងៃនេះ ស្ថានភាព​ផ្លូវត្រូវ​បានធ្វើអោយ​ប្រសើរ​ឡើង​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ជំរុញ​អោយ​មាន​ការ​ផ្សងព្រេង និង​ពិសោធ​ជាមួយ​ទឹកជ្រោះ​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​អំឡុង​រដូវប្រាំង​។​
    ​ទឹកជ្រោះ​អូរ​សៀន​ឡៃ​ត្រូវបាន​រកឃើញ​នៅ​ស្រុក​លំផាត់ មាន​ចម្ងាយ​ត្រឹមតែ​៣០​គីឡូម៉ែត្រ​ភាគ​និរតី​ទី​រួម​ខេត្ត​បាន​លុង​នៃ​ខេត្ត​រតនគិរី​។ គ្មាន​ផ្លូវ​ឆ្ពោះទៅ​កាន់​ទឹកជ្រោះ​ឡើយ ការពារ​ការហូរចូល​នៃ​ទេសចរណ៍​។ ភ្ញៀវ​អាច​ទៅ​ដល់​ទីនោះ​បាន​ដោយ​រថយន្ដ ឬ​រថយន្ដ​ម៉ាស៊ីន​កង់​បួន និង​អ្នកបើកបរ​ដែល​មានប​ទ​ពិសោធន៍​។ ល្បឿន​បើកបរ​យឺត​បំផុត​តាម​បណ្ដោយ​ផ្លូវ​តូច​ដែល​ឆ្លងកាត់​ព្រៃ និង​កាត់​ស្ទឹងតូចៗ​មួយចំនួន​។ ការធ្វើដំណើរ​ទាមទារ​មួយ​ថ្ងៃ​ពេញ ហើយ​អ្នកធ្វើដំណើរ​ត្រូវតែ​រៀបចំ​កញ្ចប់​អាហារ​និង​ភេសជ្ជៈ ព្រោះថា​គ្មាន​លក់រ​បស់​ទាំងនោះ​នៅតាម​ផ្លូវ ឬ​នៅ​ទឹកជ្រោះ​ឡើយ​។​

    ​ទឹកធ្លាក់​មាន​ចំនួន​៧​ជាន់ មាន​ទេសភាព​ស្រស់ស្អាត​ដែល​មាន​ទីតាំង​នៅ​កណ្ដល​ព្រៃ​ត្រូ​ពិក​ដែល​អភិរក្ស កម្រ​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​។​
    ​មាន​ទឹកជ្រោះ​ចំនួន​៤​សរុប​តាម​ផ្លូវទឹក​នេះ​។ ទឹកជ្រោះ​អូរ​សៀន​ឡៃ​ជា​ចំណុចកណ្ដាល​នៃ​ទឹក​ហូរ ដែល​មាន​ទឹក​ធ្លាក់​ទៅ​អូរ​ចំនួន​មួយ និង​ពីរ​ទៀត​មាន​ទីតាំង​ប្រហែល​នឹង​ការដើរ​ឡើង​បណ្ដោយ​អូរ​៣​ម៉ោង​។ នៅ​ចំណុចកណ្ដាល​នៃ​ទឹកធ្លាក់ ទឹក​ធ្លាក់​៤​ម៉ែត្រ​លើ​ទទឹង​៣០​ម៉ែត្រ​។ នេះ​ជា​ជាន់​ដែល​ជា​កន្លែង​ងាយស្រួល​សម្រាប់​ង និង​ហែល​ទឹក​ក្នុង​ទឹកជ្រោះ​ធម្មជាតិ​ថ្លា​ឆ្វង់ និង​ធ្វើអោយ​បរិយាកាស​ត្រជាក់​។​
    ​ទឹក​ហូរ​ល្មម​អំឡុង​រដូវប្រាំង ស័ក្ដិសម​សម្រាប់​ការ​ហែល​លេង​។ អំឡុង​រដូវ​ធ្លាក់​ខ្យល់​មូសុង (​រដូវរស្សា​) ទឹក​ហូរ​ខ្លាំង​ទឹក​គួច និង​អូសទាញ​ខ្លាំង​ធ្វើអោយ​ការ​ហែល​ទឹក​មាន​គ្រោះថ្នាក់​។​
    ​ទឹកជ្រោះ​អូរ​សៀន​ឡៃ​នៅ​ឆ្ងាយ​ពី​ផ្លូវ​ដែល​ធ្វើដំណើរ​ញឹកញាប់​និង​ជា​រង្វាន់​នៃ​កា​ស្ងប់ស្ងាត់​ចេញពី​ព្រៃ​។ គេ​អាច​ទស្សនា​ទឹកជ្រោះ​ស្រស់ស្អាត​ជាច្រើន​ទៀត​ដែល​លាក់​ខ្លួន​នៅក្នុង​ព្រៃ​កំពុង​រង់ចាំ​ការស្វែងរក​។​


    អានបន្ត
     
  • ទន្លេសេសាន

    ទន្លេសេសាន

    ទន្លេសេសាន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ទេសចរណ៍​បរិស្ថាន​ក្នុងចំណោម​ព្រៃឈើ​ធម្មជាតិ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។ ទន្លេ​នេះ​ប្រៀប​ដូចជា​ពេជ្រ​ដែល​មាន​ពន្លឺ និង​ត្បូង​មរកត​ដែលមាន​ឆ្នេរ​ខ្សាច់​ពណ៌​ស និង​មាន​ទឹកថ្លា​ឆ្វង់​បណ្ដោយ​ដង​ទន្លេ​ចាំង​ស្រមោលភ្នំ និង​ព្រៃឈើ​សូម្បី​នៅក្នុង​រដូវរ​ប្រាំង​។​
    ​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​បាន​លុងរ​បស់​ខេត្ត​រតនគិរី ទន្លេសេសាន​ជា​ទន្លេ​ដែល​មាន​ទឹក​ហូរ​គ្រប់​រដូវ​កាល​ដែល​ហូរ​ពី​ខាងកើត​ទៅ​ខាងលិច​បណ្ដោយ​ឆ្នេរ​ខ្សាច់​ពណ៌​ស​។

    តាម​បណ្ដោយ​ទន្លេ ឆ្នេរ​ខ្សាច់​ដ៏​ច្រើន​នេះ​មាន​ចំណុច​ជាច្រើន​ដែល​អាច​មុជ ហែល​និង​នេសាទ​ត្រី​បាន​ដែល​អ្នក​ក្នុង​ស្រុក​និង​ទេសចរ​អន្ដរជាតិ​អាច​សម្រាក និង​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​។​
    ​ឆ្លង​ទន្លេសេសាន​ដោយ​ទូក អ្នកនឹង​ឃើញ​ឃុំ​វឹន​សៃ​។ ទីនោះ​ហើយ​ជា​ទឹកដី​នៃ​ក្រុម​ជនជាតិ​ភាគ​តិច​មួយ​ចំនួន​ដូច​ជា​ជនជាតិ​ខ្មែរ ចិន គ្រឹង ឡាវ ដែល​រស់នៅ​ទីនោះ​ជា​ច្រើន​ជំនាន់​មកហើយ​។ ជនជាតិ​ចិន​អនុវត្ត​នូវ​វប្បធម៌​ចិន​បុរាណ​របស់គេ ហើយ​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​គោរព​តាម​អត្តសញ្ញាណ​បុព្វបុរស​របស់គេ​។ គេ​ទាំងនោះ​និយាយ​ទាក់ទង​គ្នា​ជា​ភាសា​ចិន កុលសម្ព័ន្ធ​ភ្នំ និង​ភាសា​ឡាវ ក៏ដូចជា​ភាសាជាតិ​របស់​ប្រទេស​កម្ពុជា​គឺ​ភាសា​ខ្មែរ​ផង​ដែរ​។ ភាគច្រើន​ពួកគេ​ជា​កសិករ និង​អ្នក​រកស៊ី​ក្នុង​តំបន់​។​


    អានបន្ត
     
  • ទឹកជ្រោះតាតតៃ

    ទឹកជ្រោះតាតតៃ

    ​តាតតៃមាន​ភាពស្រស់ស្អា​ត និង​មាន​ទឹក​ហូរ​ខ្លាំង ប៉ុន្តែ​នៅពេល​សព្វថ្ងៃនេះ​មិន​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ច្រើន​ទេ​ទៅ​ទស្សនា​ទីនោះ ដោយសារ​ផ្លូវ​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​មិន​សូវ​ស្អាត​។ ជាធម្មតា​ត្រូវ​ចំណាយពេល​ប្រហែល​២​ម៉ោង​ប្រសិនបើ​ជិះ​ម៉ូតូ​ពី​ទី​រួម​ខេត្ត​មក​។ វា​មាន​ទីតាំង​តាម​បណ្ដោយ​ទន្លេ​ស្រៃពក ក្នុង​ឃុំ​លំផាត់ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​
    ​នៅ​តំបន់​ទឹកធ្លាក់​តាតតៃមាន​ការទាក់ទា​ញ​ខ្លាំង​ដើមរ​ដូវ​កាល​ចាប់ពី​ខែ​កុម្ភៈ​ដល់​ខែ​មេសា​។ អំឡុង​ពេល​នេះ​វា​ជា​តំបន់​ដែល​ដែល​ស្រស់​ស្អាត​បំផុត​សម្រាប់​ការ​មុជ និង​ហែល​ទឹក​ក្នុង​កន្លែង​ទូលាយ​ដែល​មាន​ទឹកថ្លា​ហូរ​តាម​ចន្លោះ​ថ្ម​តូច​ធំ​នៅ​តាម​មាត់​ទន្លេ​។ មាន​ផ្នែក​មួយ​នៃ​ទីនេះ​មាន​ដាំ​ដើម​ស្វាយ​។​

    ​តាម​បណ្ដោយ​នោះ​ជា​ច្រើន​គីឡូម៉ែត្រ​នៃ​តំបន់​ទឹកធ្លាក់​តាតតៃ ភ្ញៀវទេសចរ​អាច​រីក​រាយ​នឹង​ការ​ស្ទួចត្រី​នៅ​កន្លែង​ស្ងប់ស្ងាត់​មួយ​ចំនួន​។ អំឡុង​រដូវចូលឆ្នាំ​ខ្មែរ និង​ចិន តំបន់​ទឹក​ហូរ​ខ្លាំង​នេះ​ជា​ទិសដៅ​ធ្វើដំណើរ​ទេសចរណ៍​ប្រសើរ​បំផុត​សម្រាប់​ការធ្វើ​ដំណើរ​មួយ​ថ្ងៃ​ពេញ ហើយ​ប្រហែលជា​មាន​មនុស្ស​ច្រើន ដែល​មាន​ទាំង​អ្នក​ក្នុង​ស្រុក​ដែល​ធ្វើដំណើរ​មកពី​ទី​រួម​ខេត្ត​រតនគិរី​ដែល​ទៅ​ទីនោះ​សម្រាប់​ដើរលេង​ពី​កនិក  និង​ហែល​ទឹក​លេង​។ ប៉ុន្តែ​មិន​មាន​អ្នក​លក់​ភេសជ្ជៈ​និង​ចំណីអាហារ​នៅ​ទីនោះ​ទេ​។​
    ​ឆ្លង​ពី​ទន្លេស្រែពក និង​ទឹកធ្លាក់​នេះ មាន​ក្រុម​ជនជាតិភាគតិច​ជាច្រើន ឡាវ និង​ប្រជាជន​ខ្មែរ​រស់នៅ​ទីនោះ​។ ភាគច្រើន​នៃ​ប្រជាជន​ទាំង​នេះ​និយាយ​ពហុ​ភាសា​ជា​ភាសា​ខ្មែរ និង​ភាសា​ឡាវ​។ ពួកគេ​ធ្វើ​កសិកម្ម នេសាទ​ត្រី និង​ប្រមូល​ផល​ព្រៃឈើ​។​


    អានបន្ត
     
  • ជម្រក​សត្វព្រៃ​លំផាត់​

    ជម្រក​សត្វព្រៃ​លំផាត់​

    ជម្រក​សត្វព្រៃ​លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​នៅ​ខេត្ត​រតនគិរី​។ វា​គ្របដណ្តប់​ផ្ទៃដី​ប្រមាណ​២,២២៥​គម​២ និង​មាន​អ្នកទេសចរ​ជា​ច្រើន ជាមួយនឹង​ព្រៃ​ដ៏​ស្រស់ស្អាត ស្ងប់ស្ងាត់​ល្អ​នៅ​ព័ទ្ធជុំវិញ​នោះ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​សត្វព្រៃ​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។ 

    ​ជម្រក​សត្វព្រៃ​លំផាត់ មាន​ភ្នំ ព្រៃ និង​ដី​ទំនាប​។ វា​ផ្តល់​នូវ​ជម្រក​ដល់​ថនិកសត្វ​ជាច្រើន​ដូចជា ដំរី គោ​ព្រៃ ខ្ទីង ខ្លា និង​ក្របីព្រៃ ក៏ដូចជា ខ្លា​ឃ្មុំ និង​ប្រភេទ​សត្វ​មំសាសី និង​ពពួកសត្វ​ស្វា​ជាដើម​។ 

    ​នៅក្នុង​ព្រៃ​នេះ​មាន ប្រភេទ​សត្វ​ព្រៃធំៗ​ជាច្រើន​ប្រភេទ​។ មាន​សត្វ​ស្លាប​ប្រហែល​១០០ ប្រភេទ រួមបញ្ចូល​ទាំង សត្វ​បក្សី​ទឹក​ផងដែរ​។​

    ​ក្រៅពី​ផ្តល់​នូវ​ជម្រក​ដល់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ វា​ក៏​ជា​ជម្រក​សម្រាប់​គ្រួសារ​អ្នកស្រុក​ជាង​១០០​គ្រួសារ​ផង​ដែរ ដែល​ភាគច្រើន​ជា​ជនជាតិ​ព្នង​។ ពួក​គេ​ចិញ្ចឹម​ជីវិត​ដោយ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ដូចជា​ការយក​ជ័រ​ឈើ យក​វ័ល្លិ ផ្តៅ  រុក្ខជាតិ​ស្មៅ និង​ផ្លែឈើ​នៅក្នុង​ព្រៃ​ផ្សេងៗ​ទៀត​។ 

    ​អ្នកទេសចរ​ដែល​ចង់ទៅ​លេង​កម្សាន្ត​នៅ​លំផាត់ គួរ​ទាក់ទង​ជាមួយ​នឹង​អ្នក​អភិរក្ស​ព្រៃឈើ​នៃ​ឧទ្យាន​ជាតិ​ភ្នំព្រឹក​។ ពួកគេ​នឹង​នាំ​អ្នក​ទៅ​លេង​កម្សាន្ត​នៅ​កន្លែង​នោះ​។ បើសិន​ជា​អ្នកទេសចរ ចង់​ឃើញ​អ្វី​ច្រើន​ទៀត ពួកគេ​អាច បោះតង់​នៅ​ទីនោះ​បាន​រហូត​ដល់​មួយ​សប្តាហ៍​ឯនោះ​។ 


    អានបន្ត
     

ភ្ជាប់ទំនាក់ទំនងយើងតាម