• tour-slideshow-1.jpg
  • battambang-slideshow-1.jpg
  • slideshow-sihanuk-vile-lion.jpg
  • slideshow-new-market.jpg
  • khmer-apsara.jpg
  • slideshow-siemreap.jpg
  • slideshow-phnom-penh-01.jpg

 Top Destination

 

រាជធានីភ្នំពេញ

ភ្នំពេញគឺជាទីរាជធានី និង​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។

  • សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (ស-២១)

    សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (ស-២១)

    (ស្ថិត​នៅ​លើ​ផ្លូវកែង ១១៣ និង ៣៥០ តម្លៃ​ទស្សនា ២ដុល្លារ បើក​ជា​រៀង​រាល់​ថ្ងៃ រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក ចាប់​បើក​ពី​ម៉ោង ៨ ព្រឹក-៥ ល្ងាច ដោយ​បិទ​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់) មុន​ឆ្នាំ​១៩៧៥ ទួលស្លែង​គឺ​ជា​វិទ្យាល័យ​មួយ។ នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច វិទ្យាល័យ​នេះ​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​មន្ទីរ​ឃុំ​ឃាំង​ស-២១ និង​ជា​កន្លែង​សួរ​ចម្លើយ​អ្នកទោស។ អ្នកទោស​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​ឲ្យ​សារភាព​ត្រង់ ហើយ​ក្រោយ​មក​ពួកគេ​ត្រូវ​បាន​សម្លាប់​នៅ​វាលពិឃាដ ជើងឯក។ មន្ទីរ ស-២១ មាន​អ្នក​ទោស​ជាង​១៧ ០០០ នាក់ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រួច​ពី​ស្លាប់។ បច្ចុប្បន្ន គុក​នេះ​ត្រូវ​បាន​យក​ធ្វើ​ជា​សារមន្ទីរ ស្តូប និង​ជា​ភស្តុតាង នៃ​របប​ខ្មែរក្រហម៕

    អានបន្ត
     
  • វិមានឯករាជ្យ

    វិមានឯករាជ្យ

    វិមានឯករាជ្យ​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់​នៅ​កម្ពុជា និង​ដើម្បី​បា្ររព្ធ​នូវ​សេរីភាព​និង​ឯករាជ្យ​រួច​ពី​ការ​គ្រប់គ្រង​របស់​បរទេស វិមាន​នេះ​ឈរ​យ៉ាង​ខ្ពស់​ត្រដែត​នៅ​ផ្លូវ​ខ្វែង​នៃ​មហាវិថី​នរោត្តម​និង​រុក្ខវិថី​សីហនុ នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី។ វិមានឯករាជ្យ​ត្រូវ​បាន​គូរ​ប្លង់​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ​សម័យ​ទំនើប​ដ៏​ចំណាន​គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដែល​មាន​រាង​ដូចជា​ចេតីយ​រូប​ផ្កាឈូក ស្រដៀង​ទៅ​នឹង​បា្រសាទ​អង្គរវត្ត​របស់​ខ្មែរ​ដ៏​អស្ចារ្យ​និង​តំបន់​ប្រវត្តិសាស្រ្ត​ខ្មែរ​ដទៃ​ទៀត។ បា្រសាទ​នេះ​មាន​បាំ្រថ្នាក់​ដែល​រំលេច​ទៅ​ដោយ​នាគ​១០០ ហើយ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ថ្ងៃ​រសៀល ជា​ពេល​ដែល​ព្រះអាទិត្យ​អស្តង្គត​ចោល​នូវ​ស្រមោល​មក​លើ​រូបចម្លាក់ ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចាក់​ស្រេះ​នៃ​រចនា​បថ និង​ធ្វើ​ឲ្យ​វិមាន​ឯករាជ្យ​ទាំង​មូល​ភ្លឺ​ចិញ្ចែង​ចិញ្ចាំង។

    កម្ពុជា​បា្ររព្ធ​បុណ្យឯករាជ្យជាតិ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ។ វិមានឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ក្លាយ​ជា​កន្លែង​បា្ររព្ធ​ពិធី នៅ​ពេល​ដែល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ​នរោត្តមសីហមុនី ទ្រង់​ដឹកនាំ​បា្ររព្ធ​ពិធី​ដ៏​មហោឡារឹក​ប្រចាំ​ឆ្នាំ ដោយ​ប្រទាន​ភ្លើង​ជ័យ​នៅ​ក្នុង​វិមាន​ពី​មុខ​ក្រុម​មន្រ្តី អ្នក​មុខ​អ្នកការ​ក្នុង​ជួរ​រដ្ឋាភិបាល ផ្នែក​ឯកជន និង​សាធារណជន​ជា​ច្រើន​អ្នក​ទៀត។

    សួនច្បារ​ដែល​នៅ​ជុំវិញ​វិមានឯករាជ្យ​ជា​កន្លែង​ដែល​ទាក់ទាញ​មួយ​ផង​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​ចូលចិត្ត​នាំ​គ្នា​ទៅ​កម្សាន្ត​លេង​នៅ​ទី​នោះ​ជា​ពិសេស​នៅ​ពេល​ល្ងាច ដោយ​ពួកគេ​រាំ​និង​រត់​ហាត់​បា្រណ​ជា​ដើម៕


    អានបន្ត
     
  • សារមន្ទីរជាតិ

    សារមន្ទីរជាតិ

    សារមន្ទីរជាតិ​របស់​កម្ពុជា​នៅ​រាជធានីភ្នំពេញ ជា​សារមន្ទីរ​ប្រវត្តិសាស្រ្ត​និង​បុរាណ​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ។ សារមន្ទីរ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩២០។

    អគារ​សារមន្ទីរ​នេះ​ត្រូវ​បាន​រចនា​តាម​ស្ថាបត្យកម្ម​បា្រសាទ​បុរាណ​ខ្មែរ ហើយ​បាន​ដាក់​តាំង​វត្ថុ​ជាង​១៤ ០០០​ប្រភេទ ដែល​ជា​ស្នាដៃ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក​រួម​មាន រូបចម្លាក់ សេរ៉ាមិក សំរិទ្ធ និង​របស់​របរ​ដែល​មាន​តាំង​ពី​មុន​សម័យ​បុរេប្រវត្តិ រហូត​ដល់​មុន កំឡុង​ពេល និង​ក្រោយ​ពេល​អាណាចក្រ​ខ្មែរ។

    សារមន្ទីរ​នេះ​ក៏​មាន​តួនាទី​បម្រើ​ឲ្យ​វិស័យ​សាសនា​ផង​ដែរ។ មាន​រូប​ចម្លាក់​ព្រះពុទ្ធ​និង​រូបចម្លាក់​បែប​សាសនា​ហិណ្ឌូ​សំខាន់ៗ​ជា​ច្រើន រួម​មាន​ពុទ្ធ​បដិមារ​ក្រោយ​សម័យ​អង្គរ ដែល​អង្គការ​យូណេស្កូ​បាន​ជួយ​គាំ​ទ្រ បាន​បើក​​ឡើង​នៅ​ឆ្នាំ​២០០០ ដើម្បី​ពង្រីក​តួនាទី​សាសនា​នៅ​ក្នុង​សារមន្ទីរ៕


    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង រាជធានីភ្នំពេញ
 

ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ​គឺជា​ខេត្ត​មួយ​ដែល​នៅ​ជាប់​និង​មាត់​សមុទ្រ​និងស្ថិត​នៅផ្នែក​និរតី​នៃ​ទីក្រុង​ភ្នំពេញ​ក៏​ដូចជា​ព្រះរាជា​ណា​ច​ក្រ​​កម្ពុជា​ ។

  • ឆ្នេរសុខា

    ឆ្នេរសុខា

    ​រមណីយដ្ឋាន​ឆ្នេរ​សុខា​ជា​កន្លែង​ឯកជន​មួយ ដែល​បិទ​មិនឲ្យ​សាធារណជន​ទូទៅ​ចូល​ទស្សនា​។ ទោះជា​យ៉ាងនេះក្តី ក៏​នៅ​មាន​កន្លែង​ខ្លះ​បាន​បើក​ឲ្យចូល​ទស្សនា​កម្សាន្ត​ផង​ដែរ​។​ឆ្នេរសុខាលាតសន្ធឹងវែងប​ន្តពីឆ្នេរអូឈើទាល ប៉ុន្តែទឹកមានលក្ខណះជ្រៅ និង មានសភាពអ៊ូអរទៅដោយ ភ្ញៀវទេសចរណ៍ជាតិ ដែលពេញនិយមទៅងូតទឹកកំសាន្ត។ បច្ចុប្បន្នឆ្នេរសុខាត្រូវរៀបចំវិនិយោគដោយក្រុមហ៊ុន សុខាអូតែលរបស់ លោកឧកញ្ញា សុខគង់ ដែលរៀបចំអោយទៅជាឆ្នេរទេសចរណ៍អន្តរជាតិទំនើបមួយនៅក្នុង ក្រុងព្រះសីហនុ។

    អានបន្ត
     
  • ​កោះរ៉ុង​

    ​កោះរ៉ុង​

    ​វា​មាន​ទីតាំង​នៅ​ខាងលិច​ឆ្នេរសមុទ្រ​ខេត្ត​។ វា​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្អាត នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងលិច លាតសន្ធឹង ចម្ងាយ​ប្រហែល​៥​គីឡូ​ម៉ែត​។ នៅលើ​កោះ​នេះ មាន​ប្រភព​ទឹកសាប សម្រាប់​សហគមន៍​នេសាទ​ដ៏​មមាញឹក​មួយ ជាមួយនឹង​អាហារ​សំខាន់ៗ​ដូចជា ត្រី​ទឹកសាប ត្រី​សមុទ្រ និង​ក្តាម​ផងដែរ​។

    អានបន្ត
     
  • កោះ​តាំង​

    កោះ​តាំង​

    វា​មាន​ចម្ងាយ​ឆ្ងាយ​បន្តិច​ពី​ច្រាំង​នៃ​ខេត្ត​ព្រះសីហនុ​។ ដើម្បី​ទៅ​ដល់​ទីនោះ ត្រូវការ​ឲ្យ​អ្នកសម្រាក​មួយ​យប់​នៅ​លើ​ទូក​។ កោះ​នេះ​ផ្តល់​ឲ្យ​លោកអ្នក​នូវ​កន្លែង​សម្រាប់​មុជ​ទឺក​ដែល​គួរឲ្យ​ចាប់អារម្ម​ជា​ច្រើន ដែល​កម្រ​មាន​អ្នក​ស្គាល់​ណាស់​។

    ​កោះ​នេះ​ជា​កន្លែង​ស្នាក់នៅ​របស់​ទាហាន​ប្រចាំការ ហើយ​អ្នកធ្វើដំណើរ​គួរ​រំពឹងថា​នឹង​ត្រូវ​បាន​ជូន​ដំណើរ​ដោយ ទាហាន នៅពេល​ចេញពី​កោះ​នោះ​។


    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ក្រុងព្រះសីហនុ
 

ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី​ ជា​ខេត្ត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ។ ទី​រួម​ខេត្ត​បាន​លុង​ ស្ថិត​នៅ​កណ្តាល​ខ្ពង់រាបនៃ​ខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។

  • ទឹកជ្រោះកាទៀង

    ទឹកជ្រោះកាទៀង

    នៅ​ចម្ងាយ​បី​គីឡូម៉ែត្រ​ពី​ទឹកជ្រោះ​កា​ចាញ​គឺជា​ទឹកជ្រោះ​កា​ទៀង​ដែល​មាន​កម្ពស់​១០​ម៉ែត្រ​។ ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​ដែល​ស្វាគមន៍​យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ទេសចរ​។​
    ​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ដែល​ចុះ​តាម​ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​

    ​សិប្បកម្ម​របស់​ជនជាតិ​គ្រឹង​តែមួយគត់ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេង​ទៀត​ក៏​អាច​រក​ទិញ​បាន​នៅ​ទីនោះ​ដែរ​។ វត្ថុ​ទាំងអស់នេះ​បូក​រួម​ទាំង​កា​ផា​ស្ពាយ​ពីក្រោយ ក្រណាត់​ធម្មជាតិ ឃ្លោក​ដាក់​ទឹក និង​គង​។​
    ​ទឹកជ្រោះ​នេះ​អាច​រកឃើញ​បាន​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាង ១ នៃ​ស្រុក​លំផាត់ និង​មាន​ចម្ងាយ​ប្រហែល​ប្រាំពីរ​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​។​


    អានបន្ត
     
  • សារមន្ទីរជនជាតិភាគតិច

    សារមន្ទីរជនជាតិភាគតិច

    នៅ​ជិត​មាត់​បឹង​យក្ស​ឡោម​មាន​អគារ​បុរាណ​មួយ​ធ្វើ​អំពី​ឈើ ដែល​ត្រូវបាន​កសាងឡើង​ដើម្បី​រក្សា​ទុក​និង​បង្ហាញ​ពី​របស់​គួរអោយ​ចាប់អារម្មណ៍​ជាច្រើន​ប្រភេទ​​របស់​កុលសម្ព័ន្ធ​បុរាណ​ដូច​ជា​ឧបករណ៍​​តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ក្រណាត់​របស់​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​បុរាណ​ដែល​រស់នៅ​ខេត្ត​រតនគិរី​។ សារមន្ទីរ​ជនជាតិ​ភាគតិច​នេះ​ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​ពី​ប្រភេទ​ឧបករណ៍​ច្រើន​ប្រភេទ​ផ្សេងៗ​របស់​ក្រុម​កុលសម្ព័ន្ធ​តំបន់ភ្នំ​។ 
    ​នៅក្នុង​ការបង្ហាញ​ធំ​ទូលាយ​ជាង​នេះ គឺជា​ឧបករណ៍​តន្ត្រី​កុលសម្ព័ន្ធ​ភ្នំ​ដូចជា​គង ឧបករណ៍​មាន​ខ្សែ ឃ្មោះ​មួយ​ប្រភេទ ។​ល​។ ភាគច្រើន​នៃ​ឧបករណ៍​តន្ត្រី​នៅ​តែ​ប្រើប្រាស់​ក្នុង​ជីវិត​របស់​នៅ​ក្នុង​ភូមិ​កុលសម្ព័ន្ធ​ភ្នំ​ផ្សេងៗ​ដែល​ត្រូវបាន​ប្រើ​លេង​ទាំង​ក្នុង​ពិធីបុណ្យ​បែប​បុរាណ និង​អាពាហ៍ពិពាហ៍​។​
    ​មាន​គង​ជាច្រើន​ប្រភេទ​នៅក្នុង​ក្រុម​កុលសម្ព័ន្ធ​ភ្នំ ហើយ​គង​ជា​ឧក​រណ៍តន្ត្រី​សំខាន់​ជាង​គេ​បំផុត​មួយ​របស់​ពួកគេ​។ ឧបករណ៍​តន្ត្រី​ជាច្រើន​មាន​រឿងព្រេង​ផ្ទាល់​របស់​វា​ទាក់ទិន​នឹង​អត្តសញ្ញាណ​ទំនៀមទម្លាប់​របស់​ពួកគេ​។​
    ​រឿងព្រេង​មួយ​អំពី​គង​មាន​ដូចខាងក្រោមៈ​
    ​កាល​ពី​ព្រេងនាយ មាន​ប្ដី​ប្រពន្ធ​មួយគូ​ដែល​ធ្លាប់​ដាំ​ផ្កា​នៅ​តាម​មាត់​អូរ​។ ប្រពន្ធ​ជា​អ្នកថែរក្សា​ផ្កា ប៉ុន្ដែ​នៅ​ព្រឹក​មួយ នាង​ក្រោក​ឡើង​ដើម្បី​រក​មើល​ផ្កា​ស្រាប់តែ​ផ្កា​ត្រូវបាន​បំផ្លាញ​អស់​ទៅហើយ​។ នាង​ប្រាប់​ប្ដី​របស់​នាង​នូវ​អ្វី​ដែល​នាង​បានឃើញ​។​
    ​នាង​ជា​ប្រពន្ធ​បាន​វិល​ត្រលប់​ចូលទៅ​ក្នុង​សួន ហើយ​ចាប់ផ្ដើម​ដាំ​ផ្កា​ឡើងវិញ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប្ដី​របស់​នាង​បាន​ទៅ​លាក់ខ្លួន​ក្នុងព្រៃ​ជិត​កន្លែង​ដាំ​ផ្កា​។ ប្ដី​បាន​ឃើញ​ខ្មោច​មួយ​មក​ជិត​ផ្កា បុរស​ជា​ប្ដី​ចេញមក​ពី​ក្នុង​ព្រៃ​និង​បាន​ចាប់​ខ្មោច ហើយ​នាំ​យក​ខ្មោច​ទៅ​ផ្ទះ​របស់​ខ្លួន​។​
    ​ខ្មោច​បាន​សូម​អភ័យទោស​ដល់​ប្ដី​ប្រពន្ធ​អោយ​អត់​ទោស​អោយ​ខ្លួន​។ ខ្មោច​នោះ​សន្យាថា​នឹង​ធ្វើ​គង​មួយឈុត​សម្រាប់​ប្ដី​ប្រពន្ធ​ដែល​ពួកគេ​អាច​លេង​បាន​។ ចាប់តាំងពី​ថ្ងៃ​នោះ​មក នៅពេល​ដែល​ខ្មោច​ត្រូវបាន​ចាប់ និង​សន្យា​នឹង​ធ្វើ​គង​សម្រាប់​ប្ដី​ប្រពន្ធ ប្រជាជន​ជនជាតិ​ទំពួន​ក៏​មាន​គង​ដើម្បី​លេង​។​

     


    អានបន្ត
     
  • ​ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​

    ​ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​

    សូម​អញ្ជើញ​ទៅ​លេង​កម្សាន្ត​វត្ត​ឥសី​ប៉ា​តា​ម៉ាក់​នៅលើ​ភ្នំ​ស្វាយ នៅ​ចម្ងាយ​ប្រមាណ​២​គម កន្លះ ពី​ស្រុក​បាន​លុង​។ មាន​រូបសំណាក​ព្រះពុទ្ធ ប្រវែង​៥​ម៉ែត្រ នៅក្នុង​ខ្ទម​មួយ មាន​តែង​លម្អ​ដោយ​រូបគំនូរ​ពណ៌​នាពី​ឱវាទ​របស់​ព្រះពុទ្ធ​។ លោកអ្នក​នឹង​ចាប់ចិត្ត ជាមួយនឹង​ភាពស្ងប់ស្ងាត់​នៃ​ទីជនបទ ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត នៃ​ភ្នំ​ពណ៌​បៃតង ខៀវស្រងាត់​ពីលើ​ភ្នំ នៃ​ខេត្ត​រតនគិរី ។ នៅ​ទីនោះ ជា​កន្លែង​ដែល​មាន​សភាព​ស្ងប់ស្ងាត់ និង​ភាព​ក្សេម​ក្សាន្ត​។​

    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្ត​រតនគិរី​
 

ខេត្តសៀមរាប

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។

  • ប្រាសាទតាព្រហ្ម​កិល​

    ប្រាសាទតាព្រហ្ម​កិល​

    ​ប៉ម​ប្រាសាទតូច​តែ​មួយ​ធ្វើ​ពី​ថ្មភក់​មាន​ទីតាំង​ទល់មុខ​ប្រាសាទអង្គរវត្ត​គឺជា​ប្រាសាទតាព្រហ្មកិល ជា​ប្រាសាទ ឬ​ជា​"​វិហារ​" នៃ​មន្ទីរពេទ្យ​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​១០២​ដែល​បាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ពាសពេញ​អាណាចក្រ​។ ការ​រចនា​ស្រដៀង​គ្នា​បំផុត និង​ការបង្ហាញ​អំពី​វិហារ​នៃ​មន្ទីរពេទ្យ​នៅ​ជិត​ប្រាសាទ​តាកែវ​។ ចម្លាក់​ដែលមាន​ទ្រង់ទ្រាយ​បែប​ព្រះពុទ្ធសាសនា​នៅ​លើ​បរិវេណ​ខាងជើង​ស្ថិតក្នុង​សភាព​ល្អ​មធ្យម និង​បង្ហាញ​ពី​លក្ខណៈ​ដែល​បាន​បំផ្លិចបំផ្លាញ​នៃ​ការហូរ​ចូល​ថ្មី​នៃ​សាសនា​ហិណ្ឌូ​សតវត្សរ៍​ទី​១៣​។ ចម្លាក់​គ្រើម​ខាងក្នុង​ប្រាសាទ​ប្រហែលជា​បាន​ឆ្លាក់​ឡើង​ក្រោយពេល​នោះ​យូរ​មក​ហើយ​។​​កសាងៈ ចុង​សតវត្សរ៍​ទី​១២/សាសនាៈ ព្រះពុទ្ធ/ព្រះមហាក្សត្រៈ

    អានបន្ត
     
  • ស្ទឹង​លិង្គ​មួយ​ពាន់​

    ស្ទឹង​លិង្គ​មួយ​ពាន់​

    ​ស្ទឹង​នេះ​មាន​ទីតាំងនៅ​តាម​ជើងភ្នំ​។ តាម​បណ្ដោយ​ស្ទឹង​សៀមរាប មាន​រូប​យោនី និង​លិង្គ​ជាច្រើន​នៅ​តាម​បាត​ស្ទឹង​។​

    អានបន្ត
     
  • អង្គរវត្ត​-​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ និង​អច្ឆរិយវត្ថុ​ពិភពលោក​

    អង្គរវត្ត​-​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ និង​អច្ឆរិយវត្ថុ​ពិភពលោក​

    ​អង្គរវត្ត​ដែល​មានន័យថា "​ប្រាសាទ​ក្រុង​" ជា​ប្រាសាទ​បែប​ប​ហិណ្ឌូ​និយម​ដែល​បាន​កសាង​ដើម្បី​ចម្លង​ពី​ស្ថានសួគ៌​មក​ផែនដី​។ ប្រាសាទ​នេះ​បាន​កសាង​សម្រាប់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ដើម​សតវត្សរ៍​ទី​១២ ហើយ​ជា​ប្រាសាទ​ដែល​បាន​ថែរក្សា​យ៉ាង​ល្អ​បំផុត ហើយ​ជា​ប្រាសាទ​តែមួយគត់​ដែល​ជា​មជ្ឈមណ្ឌល​សាសនា​យ៉ាង​សំខាន់​តាំងពី​មូលដ្ឋាន​ដំបូង​គឺ​ហិណ្ឌូ​ដែល​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ ក្រោយ​មក​ថ្វាយ​ពុទ្ធសាសនិក​។ ប្រាសាទ​ក៏​ជា​សង្ខិត្ត​បទ​នៃ​រចនាប័ទ្ម​បែប​បុរាណ​កម្រិត​ខ្ពស់​នៃ​ស្ថាបត្យកម្ម​ខ្មែរ​។ ប្រាសាទ​ដ៏​ពិសិដ្ឋ​នេះ​បូក​បញ្ចូល​គ្នា​ផែនការ​មូលដ្ឋាន​ពីរ​នៃ​ស្ថាបត្យកម្ម​ប្រាសាទ​ខ្មែរ ជា​ប្រាសាទភ្នំ​ហើយ​ក្រោយ​មក​ជា​ប្រាសាទ​វិចិត្រសាល ផ្អែក​លើ​ស្ថាបត្យកម្ម​សាសនា​ហិណ្ឌូ​របស់​ឥណ្ឌា​ភាគខាងត្បូង​។ ប្រាសាទ​បាន​កសាង​ដោយ​មាន​ព័ទ្ធ​ទៅ​ដោយ​កំផែង​ពី​ក្រៅ​ប្រវែង ៣.៦ គីឡូម៉ែត្រ (២.២​ម៉ែល៍​) ដែល​មាន​វិចិត្រសាល​រាង​ជា​ជ្រុង​កែង​ចំនួន​បី ជ្រុង​នីមួយៗ​ខ្ពស់​ជាង​ជ្រុង​មួយទៀត និង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​តំណាង​អោយ​ភ្នំ​ព្រះ​សុមេរុ ដែល​ជា​ស្ថាន​របស់​ទេវៈ​ក្នុង​ទេវ​កថា​ហិណ្ឌូ​។​


    ​នៅ​ចំណុចកណ្ដាល​នៃ​ប្រាសាទ​ជា​ប្រជុំ​នៃ​ប៉ម​ប្រាសាទ​ចំនួន​ប្រាំ​។ មិន​ដូច​ប្រាសាទ​សម័យអង្គរ​ភាគច្រើន​ទេ ប្រាសាទអង្គរវត្ត​បែរមុខ​ទៅ​ទិស​ខាងលិច​ដែល​ធ្វើអោយ​អ្នក​សិក្សា​បែងចែក​ទៅតាម​សារ​សំខាន់​របស់​វា​។ ប្រាសាទ​នេះ​ត្រូវបាន​ទទួល​ការកោតសរសើរ​ដោយសារ​ទំហំ​ដ៏​ធំ​មហិមា និង​ស្ថាបត្យកម្ម​ដ៏​វិចិត្រ​។ ចម្លាក់​លាន​ដ៏​ធំ និង​ព្រលឹង​នៃ​អ្នកថែរក្សា​មួយចំនួន​ត្រូវ​បាន​តាក់តែង​នៅលើ​ជញ្ជាំង​ដែល​បង្ហាញ​ជា​ភស្ដុតាង​នៃ​ជំនឿ​សាសនា​ខ្មែរ​យ៉ាង​ខ្លាំង​។​​កសាងៈ ដើម​-​ពាក់កណ្ដាល​សតវត្សរ៍​ទី​១២/សាសនាៈ ហិណ្ឌូ​/ព្រះមហាក្សត្រៈ សូរ្យ​វរ្ម័នទី​២
    ​រចនាប័ទ្មៈ អង្គរវត្ត​។​


    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្តសៀមរាប
 

ក្រុងបាត់ដំបង

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែល​មានទី​​ប្រជុំ​ជន​ធំនៅ​ក្រុង​បាត់​ដំ​បង​ និង​ជា​ខេត្ត​ដែលផលិត និង​នាំ​ចេញ​ស្រូវដ៏ធំ។

  • ​រមនីយដ្ឋាន​សេក​សក​

    ​រមនីយដ្ឋាន​សេក​សក​

    ជា​រមនីយដ្ឋា​ធម្មជាតិ ដែល​មាន​ប្រជាប្រិយភាព​តាំងពី​សម័យ​មុន​សង្គ្រាម​ស៊ីវិល​។ សេក​សក​ស្ថិតនៅតាម​បណ្ដោយ​មាត់​ស្ទឹង​ដែល​ពោរពេញ​ទៅដោយ​រុក្ខជាតិ ដើមឈើ និង​ធម្មជាតិ​ឫស្សី​បៃតង​ចំនួន ៥០០​ម៉ែត្រ​។ នៅពេល​ដែល​ទៅ​ទស្សនា​សេក​សក ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​កន្លែង​គួរ​ជាទី​ចាប់អារម្មណ៍​ផ្សេង​ទៀត​ផង​ដែរ​ដូចជា​ពពុះ​ពេជ្រ​ចិន្ដា​ដងទង់ និង​ស្អាង ដែល​ជា​កន្លែង​មាន​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ស្ថិតនៅ​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពីគ្នា​។ សេក​សក​មាន​ទីតាំង​ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាត់ដំបង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ អតីត​ផ្លូវ​ជាតិ​លេខ​១០​។​

    អានបន្ត
     
  • រទេះភ្លើង​ឬ​ស្សី​

    រទេះភ្លើង​ឬ​ស្សី​

    ​រីករាយ​ជាមួយនឹង​បទពិសោធន៍​កម្រ​រកបាន​នៅលើ “​រទេះភ្លើង​ឬ​ស្សី​” នៅ​កណ្តាល​ទីជនបទ​ដ៏​ស្រស់ស្អាត​។ រទេះភ្លើង​ឬ​ស្សី (​មាន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ហើយ​វា​មាន​នៅក្នុង​ខេត្ត​បាត់ដំបង​!) គឺជា​យានជំនិះ​ប្រើ​ម៉ាស៊ីន តូច​មួយ ដែល​ធ្វើដំណើរ​ប្រមាណ​បី បួន​គីឡូ​ម៉ែត តាម​បណ្តោយ​ផ្លូវ​ដែក​ពី​ភ្នំពេញ ទៅ​បាត់ដំបង់​។  

    ​យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​អង្គុយចុះ ហើយ​ទស្សនា​ទីជនបទ​នៅក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​សណ្ឋាន​ដី សម្បូរ​ដោយ​ជីជាតិ គឺជា​ជង្រុក​ស្រូវ​ដ៏​ធំ​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។ ការ​ដាំ​ដំណាំ​ព័ទ្ធជុំវិញ​ដោយ​ដើមត្នោត គោ​មាន​បូក​កំពុង​អូស​នង្គ័ល កសិករ​ពឹងផ្អែក​លើ​កសិកម្ម ជា​ផ្នែក​សំខាន់​នៃ​ប្រជាជន​កម្ពុជា​នៅ​ជនបទ​។ (​បញ្ជាក់​៖ វា​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ក្នុងស្រុក តែ​មិនសូវ​មាន​ផា​សុកភាព​ទេ​)​។  

    ​រយៈពេលៈ​១ ម៉ោង​

    ​តម្លៃៈ ៥$ ក្នុង​មួយ​នាក់​


    អានបន្ត
     
  • ប្រាសាទ​បាសិត​

    ប្រាសាទ​បាសិត​

    ត្រូវបាន​កសាង​អំឡុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (​ឆ្នាំ ១០០២-១០៥០) និង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បាសិត ឃុំ​តាភុន ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​។ ប្រាសាទ​បាសិត​បាន​ប្រើប្រាស់​រចនាប័ទ្ម​ពី​សតវត្សរ៍​ទី​១១ និង​កសាង​ក្នុង​ឆ្នាំ​១០៣៦ និង​១០៤២​។ នៅ​ជិត​ប្រាសាទ មាន​ស្រះ​ទឹក​មួយ​ដែល​មាន​បណ្ដោយ​២០​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ និង​ជម្រៅ​១០​ម៉ែត្រ​។ ស្រះ​នេះ​មិន​ដែល​រីង​ឡើយ​ទោះបីជា​ស្ថិត​ក្នុង​រដូវប្រាំង​ក៏ដោយ​។ នៅ​ក្នុង​រដូវវស្សា កម្ពស់​ទឹក​ខ្ពស់​ជាង​ធម្មតា​។​

    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ក្រុងបាត់ដំបង
 

ខេត្ត ព្រះវិហារ

ខេត្តព្រះវិហារ​ដែល​ជាប់​ជាមួយ​ព្រំដែន​ថៃ និង​ឡាវ​ភាគខាងជើង ជា​កន្លែង​ដែល​មាន​ប្រាសាទ​គួរ​អោយ​ចាប់​ចិត្ត​ចំនួនបី​ក្នុង​សម័យអង្គរ​គឺ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និង​ប្រាសាទព្រះខ័ន​កំពង់ស្វាយ។ ទី​នេះ​ក៏​ជា​ជម្រក​សហគមន៍​ជា​ច្រើន​នៃ​ជនជាតិ​កុលសម្ព័ន្ធ​តំបន់​ភ្នំ។

  • ​ប្រាសាទ​បាកាណ​

    ​ប្រាសាទ​បាកាណ​

    ​ប្រាសាទ​បាកាន មាន​ទីតាំង​នៅក្នុង​ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី មាន​ចម្ងាយ​ប្រមាណ​១០៥​គ​.​ម ពី​ទី​រួម​ខេត្ត តាម​ផ្លូវជាតិ​លេខ​១២ (៦៤) បន្ទាប់​មក​បត់​ស្តាំ​ជាង​៣០​គ​.​ម​។

    ប្រាសាទ​បាកាន គឺជា​កន្លែង​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​។ សព្វថ្ងៃ ប្រាសាទ​នេះ មិនទាន់មាន​អ្នកទេសចរ​ទៅ​ទស្សនា​នៅ​ឡើយ​ទេ​។


    អានបន្ត
     
  • ប្រាសាទ​ព្រះវិហារ​

    ប្រាសាទ​ព្រះវិហារ​

    ​ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក  ក្នុង​ខេត្ត​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​ទីក្រុង​ភ្នំពេញ​។

    ​ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុងសម័យ​អាណាចក្រ​ខ្មែរ នៃ​សតវត្ស​ទី​៦​។ ប្រាសាទ​នេះ មាននូវ​វិហារ​ជាច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម និង​ជណ្តើរ​មាន​ប្រវែង​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឲ្យមើល​ឃើញ​នូវ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះបាន​យ៉ាងច្បាស់​។ ប្រាសាទ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាពខុសប្លែក​ពី​ប្រាសាទ​ដទៃ ក្នុងចំណោម​ប្រាសាទខ្មែរ ដែល បាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូង ជា​ជាង​មាន​រាង​ជា​ចតុកោណកែង ឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបីជា​ប្រាសាទ​នេះ មាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំ ដែល​បាន​រកឃើញ​នៅ​អង្គរ គេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង តំណាងឲ្យ ភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព​។​

    ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពវាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាសាទ ព្រះវិហារ​ត្រូវបាន​ដាក់បញ្ចូល និង​ប្រកាស​ជាបេ​តិកភ័​ណ្ឌ​ពិភពលោក ដោយ​អង្គការ UNESCO នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០០៨​។សាងសង់ៈ ចុង​សតវត្ស​ទី​9 និង​ពាក់កណ្តាល​សតវត្ស​ទី​១២សាសនាៈ ហិណ្ឌូ (​សិ​វៈ​)/រជ្ជកាលៈ ព្រះបាទ​យ​សោ​វរ្ម័នទី​១ និង​សូរ្យ​វរ្ម័នទី​១ និង​ទី​២


    អានបន្ត
     
  • ​រមណីយដ្ឋាន​ស្ទឹង​ខ្សាច់​

    ​រមណីយដ្ឋាន​ស្ទឹង​ខ្សាច់​

    គឺជា​រមណីយដ្ឋាន​ធម្មជាតិ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ទន្លេ​សែន ក្នុង​ភូមិ​ថ្មី ឃុំ​កំពង់​ប្រណាក់ ស្រុក​ត្បែង មានជ័យ ចម្ងាយ​៣​គ​.​ម ពី​ទី​រួម​ខេត្ត​តាមរយៈ​ផ្លូវលំ​។ រមណីយដ្ឋាន​នេះ​បាន​បម្រើ​អ្នកទេសច​រទាំង​ក្នុង​និង​ក្រៅប្រទេស ជា​ពិសេស​អ្នក​ដែល​នៅក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ​នេះ​តែម្តង ជាមួយនឹង​សកម្មភាព​កម្សាន្ត​ផ្សេងៗ ដូចជា​ហែល​ទឹក និង​ជិះទូក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ជាតិ​ផ្សេងៗ​។

    ខេត្ត​ព្រះវិហារ មាន​ប្រាសាទបុរាណ​ចំនួន​២២៨ រួមមាន​៖

    • ​១០៨ ប្រាសាទ នៅក្នុង​ស្រុក​គូ​លេន​
    • ​៥៥ ប្រាសាទ នៅក្នុង​ស្រុក​ជាំ​ក្សាន្ត​
    • ​១៨ ប្រាសាទ នៅក្នុង​ស្រុក​ឆែប​
    • ​១១ ប្រាសាទ នៅក្នុង​ស្រុក​រវៀង​
    • ​១១ ប្រាសាទ នៅក្នុង​ស្រុក​ជ័យ​សែន​
    • ​០៩ ប្រាសាទ នៅក្នុង​ស្រុក​ត្បែងមានជ័យ​

    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្ត ព្រះវិហារ
 

ខេត្តក្រចេះ

General information The province is subdivided into 5 districts; Chhlong, Kratie, Prek Prasab, Sambor & Snoul. - Area : 11,094sq km - Population

  • ​ភ្នំ​ព្រះ​

    ​ភ្នំ​ព្រះ​

    ​ភ្នំ​ព្រះ គឺជា​តំបន់​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ មាន​ចម្ងាយ​១​គ​.​ម ពី​ផ្សារ​ឆ្លូង​។ មាន​អាស្រម និង​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មួយ ដែល​មនុស្ស​មកពី​កន្លែង​ផ្សេងៗ បាន​ទៅ​លេង​កម្សាន្ត​។ គេ​និយាយថា​រូបសំណាក​ព្រះពុទ្ធ​នេះ ធ្វើ​ពី​ឈើ​តា​ត្រាវ ដែល​អណ្តែត​តាម​ទន្លេមេគង្គ​ពី​ប្រទេស​ឡាវ ហើយ​មក​ជាប់​នៅ​នឹង​កំពង់ទឹក​វត្ត​មួយ ដែល​ឥលូវ​មានឈ្មោះ​ថា វត្ត​សិលា​នទី​ឆ្លូង​។

    ឧបាសក និង​ឧបាសិកា​ក្នុង​វត្ត​បាន​នាំគ្នា​យក​រូបសំណាក​នោះ មក​រក្សាទុក​ក្នុង​វត្ត​ដើម្បី​ធ្វើ​ជា​គ្រឿង​សក្ការៈបូជា​។ ក្រោយមក រូបសំណាក​នេះ​បាន​ពន្យល់​សប្តិ​អ្នកភូមិថា ការយក​រូបសំណាក​នោះ​ទៅ​ដាក់​នៅ​លើ​ភ្នំ​ខាងចុង​ភូមិ​នោះ នឹង​ផ្តល់​នូវ​សុខភាព​ល្អ និង​ភាពរុងរឿង​ដល់​អ្នកភូមិ​។ គេ​ក៏​បាន​ធ្វើតាម ហើយ​តាំងពី​ពេលនោះ​មក គេ​ក៏​បាន​ហៅ​ភ្នំ​នោះ​ថា “​ភ្នំ​ព្រះ​”​។


    អានបន្ត
     
  • ភ្នំ​សំបុក​

    ភ្នំ​សំបុក​

    ​ភ្នំ​សំបុកមាន​ទីតាំង​នៅក្នុង​ភូមិ​ថ្ម​ក្រែ ១០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​ចាស់​។​
    ​ភ្នំ​សំបុកមាន​កម្ពស់​៧០​ម៉ែត្រ និង​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ផ្លូវធំ​។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​តាមផ្លូវ​គ្រោះ​ខាងស្ដាំ​ដៃ​ដើម្បី​ទៅ​ដល់​ភ្នំ​។​

    ​ភ្នំ​តូច​នេះ​គ្របដណ្ដប់​ដោយ​ដើមឈើ​ច្រើន​ប្រភេទ​ដែល​មាន​ដាក់​ស្លាក​ឈ្មោះ​វិទ្យាសាស្ត្រ​។ សំបុកមាន​ជណ្ដើរ​ធ្វើ​ពី​ស៊ីម៉ង់​។ ទាំង​ជាន់​ដែល​មាន​ផ្លូវ​បេតុង នៅ​ទីវាល​បី​ជាន់ ភ្ញៀវទេសចរ​អាច​ឡើង​តាម​ជណ្ដើរ​ទីមួយ ឬ​បើកបរ​ឡើង​ភ្នំ​ដែល​មាន​ប្រាសាទ​តូច​មួយ ផ្ទះ និង​ខ្ទម​ដែល​ជា​ទីស្នាក់អាស្រ័យ​សម្រាប់​ព្រះសង្ឃ អ្នក​បួស និង​ដូនជី​។ ជាន់​នីមួយៗ​មាន​ផ្លូវ​តាម​បណ្ដោយ និង​កៅអី​ថ្ម​វែង​សម្រាប់​ភ្ញៀវ​ទេសចរ​អង្គុយ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ទស្សនា​វាលស្រៃ ភូមិ​ស្រុក និង​ទន្លេ​មេគង្គ​។​
    ​ផ្អែក​តាម​រឿងព្រេង សំបុក​សំបូរ​ទៅ​ដោយ​រ៉ែ​មាស​ដែល​ជាងទង​របស់​ស្ដេច​បាន​ទៅ​ធ្វើ​គ្រឿងអលង្ការ​នៅ​ទីនោះ​។ ប្រជាជន​ហៅ​ទី​នេះ​ថា "​សំបុ​កមាស​" ហើយ​ក្រោយមក​ក៏​ត្រូវ​បាន​ហៅ​ថា "​ភ្នំ​សំបុក​"​។​


    អានបន្ត
     
  • អន្លង​ផ្សោត​កាំ​ពី​

    អន្លង​ផ្សោត​កាំ​ពី​

    ​កាំ​ពី​ជា​ឈ្មោះ​ភូមិ​មួយ​ដែល​មាន​ទីតាំង​ខាងកើត​ច្រាំង​ទន្លេ​មេគង្គ ១៥​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​។​
    ​កាំ​ពី​ជា​កន្លែង​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​ដើម្បី​ទស្សនា​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​។ អន្លង់​ផ្សោត​កាំ​ពី​ជា​អន្លង់​ដែល​មាន​ផ្សោត​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ទន្លេមេគង្គ​ដែល​មាន​ផ្សោត​ប្រហែល​២០​ក្បាល​។ តំបន់​ផ្សោត​កាំ​ពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្ដរជាតិ និង​ក្នុង​ស្រុក សម្រាប់​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សិក្សា​អំពី​ផ្សោត​ទន្លេមេគង្គ ជា​ថនិកសត្វ​ទឹកសាប​កម្រ​បំផុត​នៅក្នុង​ពិភពលោក​។​

    ​ទីនោះ​ក៏​មាន​ទូក​ម៉ាស៊ីន​ផងដែរ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​តាម​ទន្លេមេគង្គ​ដើម្បី​ទស្សនា​ផ្សោត​យ៉ាង​ជិត​បំផុត​។ ពេលវេលា​ល្អ​បំផុត​ដើម្បី​ទស្សនា​ផ្សោត​គឺ​ក្នុង​រដូវប្រាំង នា​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​។​
    ​ទោះបីជា​ផ្សោត​ផ្លាស់ប្ដូរ​ជម្រក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​តាម​រដូវ​ក៏ដោយ ប៉ុន្ដែ​អ្នក​បើកទូក​ម៉ាស៊ីន​ដឹង​យ៉ាងច្បាស់​ថា​ពួក​វា​ប្ដូរ​ទៅ​រស់នៅ​ទីណា​។​
    ​នៅ​តំបន់​ផ្សោត​កាំ​ពី​ក៏មាន​ចំណីអាហារ ភេសជ្ជៈ អាហារ​ពិសា​កម្សាន្ដ វត្ថុ​អនុស្សាវរីយ៍​ដូច​ជា​រូបភាព និង​ចម្លាក់​ផ្សោត​ឈើ​ដែល​លក់​ដោយ​សហគមន៍​ក្នុង​តំបន់​។​


    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្តក្រចេះ
 

ខេត្ត កែប

ខេត្តកែម៖កែប​​ជា​ខេត្ត​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង ជា​អតីត​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ពេញ​ប្រទេស​កម្ពុជា​ដោយសារ​ឆ្នេរ​សមុទ្រ​សម្រាប់​ការសម្រាក​កំសាន្ត​និង​ការគេង​ហាល​ថ្ងៃ និង​ក្ដាម​សមុទ្រ​ស្រស់​យ៉ាង​ឆ្ងាញ់​ពិសា។

  • ​សួនសត្វ​ទឹកឈូ​

    ​សួនសត្វ​ទឹកឈូ​

    ​សួនសត្វ​ទឹកឈូ គឺជា​សួនសត្វ​ឯកជន​មួយ​ក្នុង​ខេត្ត​កែប​។ វា​មាន​ទីតាំង​ចម្ងាយ​ប្រមាណ ២.៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ សួនសត្វ​នេះ ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​ព្រៃធំ និង​ជា​ជម្រក​របស់​សត្វ និង​រុក្ខជាតិ​ខុសៗ​គ្នា​ជា​ច្រើន​។សួនសត្វ​ទឹកឈូ មាន​សត្វ​ផ្សេងៗ​ជាច្រើន​ដូចជា ខ្លា ដំរី ស្វា​ប្រភេទ​ផ្សេងៗ ពស់ ក្តា​ន់ ខ្លា​ឃ្មុំ សត្វ​ភេ និង​សត្វ​ជាច្រើន​ទៀត​។

    នេះ​ជា​កន្លែង​ដ៏​អស្ចារ្យ សម្រាប់ ការកម្សាន្ត​នា​ពេល​រសៀល ជាមួយនឹង​ក្រុមគ្រួសារ ជាពិសេស​ក្មេងៗ ច្បាស់​ជា​ចូលចិត្ត​នូវ​បទពិសោធន៍​មួយ​នេះ​មិន​ខាន​។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់​ឧទ្យាន​ជាតិ​ផងដែរ​។ ពេលទៅដល់​ខាងក្នុង អ្នកទេសចរ អាច​លេង​ទឹក​ដ៏​ថ្លា​ត្រជាក់ នៃ​ទឹកឈូ​បាន​ថែម​ទៀត​ផង​។


    អានបន្ត
     
  • វាល​លំហែ​ក្រុងកែប​

    វាល​លំហែ​ក្រុងកែប​

    ​វាល​លំហែ គឺជា​កន្លែង​ដ៏​ស្រស់​ស្អាត​តូច​មួយ នៅក្នុង​ភូមិ​កែប ឃុំ​កែប​។ វាល​លំហែ មាន​លំនាំ​ស្រដៀង​នឹង​កោះ ពស់​ដែរ​។ វា​បាន​ក្លាយ ជា​គោលដៅ​មួយ​សម្រាប់​ភ្ញៀវ​ទេសច​រណា ដែល​ចង់​ចំណាយ​ពេលវេលា​ពីរ​បី​ថ្ងៃ​ឆ្ងាយ​ពី​កន្លែង​អ៊ូអរ​ផ្សេងទៀត​។ ការធ្វើដំណើរ​ទៅ​ទីនោះ​មាន​ភាពងាយស្រួល​ជាទីបំផុត​។

    បើសិន​ជា​អ្នក​កំពុង​ធ្វើដំណើរ​ពី​ទី​រួម​ខេត្ត ចម្ងាយ​កន្លះ​គីឡូម៉ែត្រ នឹង​នាំ​អ្នក​ទៅ​ដល់​វាល​លំហែ​ក្រុងកែប​។ ធ្វើដំណើរ​យ៉ាងយូរបំផុត​បី​នាទី អ្នក​នឹង​បាន​ទៅដល់​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ នៃ​ប្រទេស​កម្ពុជា​។


    អានបន្ត
     
  • ​រមណីយដ្ឋាន​កោះទន្សាយ​

    ​រមណីយដ្ឋាន​កោះទន្សាយ​

    ​កោះទន្សាយ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទីតាំង​នៅ​ប៉ែក​ខាងត្បូង ឆៀង​ខាងកើត​នៃ​ក្រុងកែប​។ រមណីយដ្ឋាន នេះ​មាន​ឆ្នេរ​ពីរ ដែល​ល្អ​បំផុត​សម្រាប់​ហែល​ទឹក​កម្សាន្ត​។

    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្ត កែប
 

ខេត្ត ប៉ៃលិន

ប៉ៃលិនជា​ខេត្ត​នៅ​ភាគខាងជើង​ជួរភ្នំក្រវាញ នៅ​ភាគខាងលិច​ប្រទេសកម្ពុជា ហើយ​មាន​ចម្ងាយ​២៥គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេសថៃ។ ខេត្ត​នេះ​ព័ទ្ធ​ជុំវិញ​ដោយ​ខេត្ត​បាត់ដំបង ដែល​បាន​ផ្ដាច់​ចេញ​ពី​​ខេត្ត​បាត់ដំបង​ជា​ផ្លូវ​ការ និង​ក្លាយ​ជា​រដ្ឋ​បាល​ដាច់​ដោយ​ឡែក​បន្ទាប់​ពី​ការ​ចុះ​ចាញ់​​នៃ​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៩៦។

  • ​រមណីយដ្ឋាន​ភ្នំ​ដំបង​

    ​រមណីយដ្ឋាន​ភ្នំ​ដំបង​

    ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង មាន​ទីតាំង​នៅក្នុង​ភូមិ​ក្រចាប់ ឃុំ​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ចម្ងាយ​២៨​គម​។ បើសិនជា យើង​ធ្វើ​ដំណើរ​ពី​ខេត្ត​បាត់ដំបង តាម​ផ្លូវជាតិ​លេខ​៥៧ មក​ដល់​ភូមិ​ប៉ាង​រលឹម យើង​នឹង​ឃើញ​នូវ​ផ្ទាំង រមណីយដ្ឋាន​ធម្មជាតិ​ទន្លេ​ភ្នំ​ដំបង​។ រមណីយដ្ឋាន​នេះ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្អ ដែល​មាន​ព្រៃ​ដ៏​ភ្លឺ​ស្រស់ស្អាត នៅជាប់​នឹង​ច្រាំងទន្លេ យើង​អាច​ងូតទឹក​លេង ព្រោះ​ទឹកថ្លា ហើយ​ត្រជាក់ ជាមួយនឹង​ថ្ម​ធំៗ​ជាច្រើន​។ រមណីយដ្ឋាន​ទឹក​នេះ នៅក្នុង​ស្រុក​សំឡូត ដែល​ហូរ​កាត់​ភូមិ​ក្រចាប់ រមណីយដ្ឋាន​ជ្រលង​បព្វ​តា សេក​សក និង​កាត់​ស្ទឹង​សង្កែ​ផងដែរ​។


    អានបន្ត
     
  • ​វត្តភ្នំ​យ៉ាត

    ​វត្តភ្នំ​យ៉ាត

    ក្នុង​ឆ្នាំ​១៩២២ ជនអន្តោប្រវេសន៍​សាន បាន​កសាង​វត្ត​ភ្នំ​យ៉ាត​នៅលើ​កំពូលភ្នំ​យ៉ាត​។ នេះ​ជា​កន្លែង​សក្ការៈបូជា​ដែលជា​បេះដូង​របស់​ខេត្ត​ប៉ៃលិន​។ មាន​រឿង​មួយ​ចំនួន រឿង​និទាន និង​រឿងព្រេង​នៅ​ជុំវិញ​តំបន់​វត្ត​និង​ការកសាង​។ រឿង​ទាំងនេះ​និយាយ​ប្រហែល​អំពី​ប្ដី​ប្រពន្ធ​មួយគូ​មាន​ឈ្មោះ​យ៉ាត​ដូចគ្នា ដែល​ទាំង​ពីរ​នាក់​ជា​អ្នក​ជីក​ត្បូង​ដូចគ្នា​។ បន្ទាប់ពី​ពួកគេ​បាន​ចាស់​ទៅ គេ​បាន​ជញ្ជឹងគិត​ជាមួយ​គ្នា​​នៅលើ​ភ្នំ​ដែល​ជា​ភ្នំ​យ៉ាតនា​ពេល​សព្វថ្ងៃ​នេះ​។​

    ​នៅពេល​នោះ​ដែរ អ្នកភូមិ​ផ្សេងទៀត​បាន​ទិញ​កាំភ្លើង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគេ និង​បរបាញ់​សត្វព្រៃ​។ ដោយសារ​ភាព​រីករាយ​នឹង​ការ​បរបាញ់ ព្រលឹង​ព្រៃឈើ​មានការ​ខឹងសម្បា និង​បាន​បង្ហាញខ្លួន​អោយ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ឃើញ​ដើម្បី​នាំ​ដំណឹង ដោយ​និយាយថា​ប្រសិនបើ​អ្នកភូមិ​ឈប់​បាញ់ ព្រលឹង​នឹង​ជូន​ត្បូង​ពេជ្រ​មាន​តម្លៃ​ដល់​ពួកគេ​។ ព្រលឹង​ក៏​បាន​បញ្ជា​ពួកគេ​អោយ​កសាង​វត្ត​មួយ និង​សម្ដែង​នូវ​របាំ​ក្ងោក​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ហើយ​ទៅ​ក្លាយ​ជា​វត្ត​ភ្នំ​យ៉ាត​។​


    អានបន្ត
     
  • ​រមណីយដ្ឋាន​អាង​ជីងចក់​

    ​រមណីយដ្ឋាន​អាង​ជីងចក់​

    ​រមណីយដ្ឋាន​អាង​ជីងចក់ គឺជា​ស្រះ​ក្នុង​ភូមិ​ដែល​ស្តុក​ទឹក សម្រាប់​កសិករ​ស្រោចស្រព​ដល់​ដំណាំ​របស់គេ​។ ជាពិសេស វា​មាន​ចម្ការ​កាហ្វេ​រាប់សិប​ហិកតា​ថែម​ទៀត​ផង​។ ស្រះ​ទឹក​នេះ​ត្រូវបាន​សាងសង់​ឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៤០ ក្នុង​របប​អាណានិគមនិយម​បារាំង​។ ទឹក​នេះ​ហូរ​មក​ពី​ភ្នំ​ក្បាលដំរី ហើយ​ហូរ​ចូល​ទៅ​កាន់​ស្រះ​ទឹក​ក្នុងភូមិ​ដែល​ស្តុក​ទុក សម្រាប់​កសិករ​ដើម្បី​ស្រោយស្រព​ដំណាំ​។

    នៅពេលដែល​យើង​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​នេះ យើង​អាច​មើលឃើញ​ធម្មជាតិ​ពណ៌​ខៀវ​ដ៏​ស្រស់ស្អាត ជាមួយនឹង​ខ្យល់​ឱកាស​បរិសុទ្ធ ដែល​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​លោក​អ្នក​។ តំបន់​នោះ​មាន​កោះ​ពីរ មានទឹក​ព័ទ្ធជុំវិញ មាន​ស្ពានឈើ​ដែល​យើង​អាច​ដើរ​កាត់​បាន ហើយ​អាងទឹក នេះ​គឺ​មាន​ក្រឡា​ផ្ទៃ​ប្រហែល ៦០០០​ម៉ែត្រការ៉េ​។ រមណីយដ្ឋាន​អាង​ជីងចក់​មាន​ទីតាំង​នៅក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​៥​គ​.​ម ពី​ទី​រួម​ខេត្ត​។


    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្ត ប៉ៃលិន
 

ខេត្ត មណ្ឌលគីរី

ស្ថិត​នៅ​ភាគខាងត្បូង​ខេត្តរតនគិរី​គឺ​ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែល​មាន​ប្រជាជន​តិច​បំផុត​នៃ​ប្រទេស​កម្ពុជា ទោះបីជា​មាន​ផ្ទៃ​ដី​ធំធេង​ក៏ដោយ។

  • ​មាត់ទន្លេ​

    ​មាត់ទន្លេ​

    ​មាត់​ទន្លេ​មាន​ទីតាំង​នៅ​ស្រុក​កោះ​ញែក មាន​ចម្ងាយ​១៥០​គម ពី​ទី​រួម​ខេត្ត​។ ទន្លេ​នេះ​មាន​ខ្សាច់​ពណ៌​ក្រហម និង​មាស ហើយ​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេស្រែពក លាយឡំ​ជាមួយ​នឹង​កោះ​តូចៗ​ជាច្រើន​។ មាត់​ទន្លេ​នេះ​គឺជា​កន្លែង​លំហែ​សម្រាប់​អ្នកស្រុក​កោះ​ញែក​នេះ​តែម្តង​។

    អានបន្ត
     
  • ដែនជម្រកសត្វព្រៃ​លំផាត់​

    ដែនជម្រកសត្វព្រៃ​លំផាត់​

    ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​សម្បត្តិ ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ក្នុងប្រទេស​កម្ពុជា​។ មាន​ទីតាំង​នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច នៃ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​។ កន្លែង​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី ២,២២៥​គ​.​ម​ការេ ជា​កន្លែង ដែល​ទាក់ទាញ​ភ្ញៀវទេសចរ ដោយ​ព្រៃ​ដ៏​ស្រស់ស្អាត និង​ស្ងប់ស្ងាត់​ព័ទ្ធជុំវិញ​ទីនោះ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​សត្វព្រៃ​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។

    ជម្រក​សត្វព្រៃ​លំផាត់ មាន​ភ្នំ ព្រៃ និង​ដី​ទំនាប​។ នេះ​ជា​កន្លែង​លាយឡំ​នូវ​វាលទំនាប ត្រពាំង និង​ប្រឡាយទឹក​ហូរ​ពី​ទន្លេស្រែពក​។ វា​ផ្តល់​នូវ​ជម្រក​ដល់​ល្អឥតខ្ចោះ​សម្រាប់​ថនិកសត្វ​ធំៗ​ជា ច្រើន​ដូចជា ដំរី ទន្សោង ខ្ទីង ខ្លា និង​ក្របីព្រៃ ក៏ដូចជា ខ្លា​ឃ្មុំ សត្វ​សន្តាន​គោ ប្រភេទ​សត្វ មំសាសី និង​ពពួកសត្វ​ស្វា​ជាដើម​។​

    យោង​ទៅ​តាម​ការស្រាវជ្រាវ​របស់​អង្គការ WWF ក្នុង​ឆ្នាំ​២០០១ ព្រៃ​នេះ​មាន​សត្វ​ព្រៃធំៗ​រាប់សិប​ប្រភេទ​។ មាន​សត្វ​បក្សី​ប្រហែល​១០០​ប្រហែល​នៅ​ទីនោះ រួម​ទាំង​បក្សី​ទឹក​ផងដែរ​។

    ក្រៅពី​ផ្តល់​ជម្រក​ដល់​សត្វព្រៃ​ជាច្រើន​ប្រភេទ​ហើយ កន្លែង​នេះ​ក៏​ជា​ជម្រក​នៃ​ជនជាតិភាគតិច​ផងដែរ ដែល​ភាគ ច្រើន​ជា​ជនជាតិ​ព្នង​។ ពួក​គេ​ចិញ្ចឹម​ជីវិត​ដោយ​ប្រើប្រាស់​ធនធាន​ធម្មជាតិ យក​ជ័រ​ឈើ វ័ល្ល ផ្តៅ ស្មៅ និង​ផលិត ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​ព្រៃ​។

    អ្នកទេសចរ​ដែល​មាន​បំណង​ចង់ទៅ​កម្សាន្ត​នៅ​លំផាត់ គួរ​ទំនាក់ទំនង​មគ្គុទ្ទេសក៍​អភិរក្ស​ព្រៃ ឈើ នៅ​ឧទ្យាន​ជាតិ​ភ្នំព្រឹក​។ ពួកគាត់​នឹង​បង្ហាញ​អ្នក​ពី​តំបន់​នោះ ហើយ​បើសិនជា​អ្នកទេសចរ ចង់​ឃើញ​អ្វីៗ​បន្ថែមទៀត ពួកគេ​អាច​បោះតង់​នៅ​ទីនោះ រហូតដល់​ទៅ​មួយ​សប្តាហ៍​។ ធ្វើ​បែប នេះ អាច​ផ្តល់​ឲ្យ​លោកអ្នក​នូវ​ពេលវេលា​ដើម្បី​កម្សាន្ត​រីករាយ​ជា​មួយ​សម្រស់​ពី​ធម្មជាតិ​នៃ តំបន់​នោះ​។ អ្នកទេសចរ​អាច​ដើរ​កម្សាន្ត ដោយ​ជិះ​ដំរី ដែល​ផ្តល់​ដោយ​ជនជាតិភាគតិច​ព្នង​។ ជួល​ដំរី​មួយ​ក្បាល និង​ហ្មដំរី អ្នក​ត្រូវ​ចំណាយ​ប្រហែល​១៥$-២៥$ ក្នុង​មួយ​ថ្ងៃ​។


    អានបន្ត
     
  • ព្រៃ​អភិរក្ស​មណ្ឌលគិរី​

    ព្រៃ​អភិរក្ស​មណ្ឌលគិរី​

    ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៥ គម្រោង​ព្រៃ​ទេសភាព​ភាគ​ខាងកើត (EPL)  ស្ថិត​នៅ​ភាគ​ខាងជើង​ឆៀង ខាងកើត​នៃ​ប្រទេស​កម្ពុជា គ្របដណ្តប់​តំបន់​អភិរក្ស​ដូចជា​៖ ព្រៃ​អភិរក្ស​មណ្ឌលគិរី (MPF) និង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រិច (PPWS)​។ តំបន់​អភិរក្ស​ទាំងពីរ​នេះ ជា​ផ្នែក​មួយ​នៃ​តំបន់​បរិស្ថាន សំខាន់ៗ​២០០​កន្លែង​ទៀត នៅលើ​ពិភពលោក​។ លាតសន្ធឹង​លើ​ផ្ទៃ​ដី​ជិត​៨០០,០០០​ហិកតា គម្រោង​ព្រៃ​ទេសភាព​ភាគ​ខាងកើត ផ្ទុក​នូវ​ព្រៃ​ស្ងួត និង​ព្រៃ​ពាក់កណ្តាល​បៃតង ដែល​បន្ត លាត​សន្ទឹង​ធំ​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។

    ព្រៃ​អភិរក្ស​មណ្ឌលគិរី​ត្រូវបាន​រៀបចំឡើង​ដោយ​អនុក្រិត្យ របស់​រាជរដ្ឋាភិបាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០០២ ក្នុង​គោលបំណង​សំខាន់​ដើម្បី អភិរក្ស ធនធាន​ពូជ​សត្វព្រៃ និង​ដើមឈើ​។

    ការគ្រប់គ្រង​នៃ MPF ស្ថិតនៅ​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​នៃ IUCN ផ្នែក​ទី​២៖ “​ឧទ្យាន​ជាតិ​នេះ ជា តំបន់​អភិរក្ស សំខាន់​សម្រាប់​ការបង្កើត​ថ្មី និង​ការការពារ​ប្រព័ន្ធ​បរិស្ថាន Ecosystem”

    WWF គ្រប់គ្រង​យ៉ាង​សកម្ម​លើ MPF តាំងពី​ឆ្នាំ​២០០៤ សហការ​ជាមួយនឹង​ការិយាល័យ​អភិរក្ស សត្វព្រៃ (WPO) នៃ​រដ្ឋបាល​ព្រៃឈើ (FA)​។ អង្គការ WWF ក៏​បាន​អភិវឌ្ឍ​គម្រោង​តំបន់ រហោឋាន​ស្រែ​ពក​ផងដែរ ដោយ​គ្រប់គ្រង​សកម្មភាព​ទាំងអស់ ដែល​ធ្វើឡើង​នៅក្នុង ព្រៃ​អភិរក្ស​នេះ​។

    ​ព្រៃ​អភិរក្ស​មណ្ឌលគិរី​រួមមាន​លំនៅឋាន​ធម្មជាតិ​ជាច្រើន ទន្លេ​មួយ​គួរអោយ​ទាក់ទាញ ស្រះ​តូចៗ ព្រៃ​ស្ងួត សត្វព្រៃ ដី​សើម និង​ទេសភាព​ផ្សេងទៀត មាន​សារៈសំខាន់​ណាស់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​នៅ​តំបន់​នេះ​។

    ​ព្រៃ​អភិរក្ស​មណ្ឌលគិរី​នេះ​ជា​ផ្នែក​មួយ​នៃ​តំបន់​អេកូ​ព្រៃ​ស្ងួត​មេគង្គ​ក្រោម ដែល​អង្គការ WWF ចាត់ទុកថា​ជា តំបន់​អេកូ​ជីវៈ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង ចំណោម​តំបន់​អេកូ​ជីវៈ ចំនួន​២០០ នៅលើ​ពិភពលោក​។ ព្រៃ​អភិរក្ស​មណ្ឌលគិរី​រួមមាន​លំនៅឋាន​ធម្មជាតិ​ដ៏​ច្រើន រួម​មាន​ត្រពាំង​តូចៗ​ជាច្រើន និង​ដីល្បាប់​បង្កប់​នៅក្នុង​ព្រៃ​បី​ប្រភេទ​។ លំនៅដ្ឋាន គឺជា​កន្លែង​ដ៏ កម្រ​នៅក្នុង​ពិភពលោក ហើយ​វា​ជួយ​ទ្រទ្រង់​នូវ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។​

    ទន្លេស្រែពក ដែល​ហូរ​កាត់​តាម​ព្រៃ​អភិរក្ស​មណ្ឌលគិរី ជា​ផ្នែក​នៃ​ប្រព័ន្ធ​ទន្លេមេគង្គ សម្បូរ​ដោយ​ជីវៈចម្រុះ ដែល​ផ្តល់​នូវ​ទេសភាព​គួរ​ឲ្យ​ចាប់ចិត្ដ ក្នុង​តំបន់​អេកូ​ព្រៃ​ស្ងួត មេគង្គ​ក្រោម​នេះ​។ ប្រព័ន្ធ​ទន្លេស្រែពក ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច និង​ការរស់នៅ ក្នុងព្រៃ​អភិរក្ស​មណ្ឌលគិរី និង​សហគមន៍​ដែល​នៅ​ជិតៗ​នោះ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ ទន្លេ​សម្រាប់​ការផ្ដល់​ទឹក និង​ត្រី​ក្នុងស្រុក ហើយ​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ផងដែរ​។​

    ដើមឈើ​ភាគច្រើន​មិន​មាន​សារៈសំខាន់​ដល់​ពាណិជ្ជកម្ម​ទេ ដោយសារ​វា​មាន​បន្ទាត់​ផ្ចិត​តូច និង​ចន្លោះ​ឃ្លាត​ធំ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ក្តី ក៏​ព្រៃ​នេះ​មាន​ដើមឈើ​ប្រណីត​ខ្លះៗ​ដែរ តែ​នៅក្នុង​តំបន់​ដាច់ស្រយាល​ឯនោះ​។ អ្នកស្រុក​នៅ​ទីនោះ​ប្រមូល​ដើមឈើ និង​ឫស្សី​សម្រាប់ សាងសង់ និង​ផលិតផល​ព្រៃឈើ​ដូចជា​ជ័រ​ឈើ និង​គ្រាប់​ស្លែង​ដើម្បី​បង្កើត​ថ្នាំលាប​ឈើ និង​ធ្វើ​ជា​ឱសថ​។


    អានបន្ត
     
 
មើលកន្លែងកម្សាន្តសំខាន់ៗក្នុង ខេត្ត មណ្ឌលគីរី
 

ភ្ជាប់ទំនាក់ទំនងយើងតាម