• slideshow-02.jpg
  • for-website1.jpg
  • for-website2.jpg
  • slideshow-05.jpg
  • for-web.jpg
  • Car TTA8.jpg
  • for-website.jpg
  • TTA.member.jpg
  • sokkry3.jpg

ប្រវត្តិរាជធានីភ្នំពេញ

ពីមុន​ភ្នំពេញ​មាន​ឈ្មោះ​ថា រាជធានីចតុមុខ​ មាន​ន័យ​ថា ​ទីក្រុង​ដែល​មាន​មុខ​បួន​​។ ឈ្មោះ​នេះ​ដែរ​យើង​បាន​យក​មក​ពី​ការ​រត់​ប្រសព្វ​គ្នា​នៃ​ទន្លេ​ គឺ​មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម​ទន្លេបាសាក់និង ទន្លេសាប​​​​ ។ ទន្លេ​ទាំង​៤​បាន​រត់​ប្រសព្វ​គ្នា​ត្រង់​កន្លែង​ដែល​ក្រុង​ចតុមុខ​បាន​តាំង​នៅ ​ក្រុង​ចតុមុខ​​។ ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ក្នុង​រជ្ជកាល​ស្តេចពញាយ៉ាត ដែល​ជា​ស្តេច​នៃ​អាណាចក្រ​ខ្មែរ នា​សម័យ​នោះ​។ ស្តេច​ពញាយ៉ាត បាន​រើ​រាជធានី ពី​រាជធានី​អង្គរ​ធំ មក​ភ្នំពេញ បន្ទាប់​ពី​វា​ត្រូវ​បាន​ក្តោប​យក ដោយ​ប្រទេសថៃប៉ុន្មាន​ឆ្នាំ​មុន​នោះ​បន្តិច​។ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ព្រះ​មហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​កន្លែង​ឈរ​ជើង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និងព្រះបរមរាជវាំង ។ រាជធានីភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី​២១ គ្រឹស្ត​សតវត្ស​ទី​១៥ ក្នុង​រជ្ជកាល​ព្រះបរមរាជា (ពញាយ៉ាត) គឺ​ព្រះ​ស្រីសុរិយោពណ៌‌ នៅ​ពេល​ដែល​ទ្រង់​បោះបង់​ចោល​ព្រះរាជវាំង​អង្គរ​មក​

កសាង​ព្រះ​រាជវាំង​ថ្មី​នៅ ទួលបាសាណ ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វថ្ងៃ​ហៅ​ថា ស្រុក​ស្រី​សន្ធរ ក្នុងខេត្ត​កំពង់ចាម។ ប៉ុន្ដែ​ដោយ​ទីទួល​បាសាណ​នោះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​បាន​សាង​ប្រាសាទ​ព្រះរាជវាំង​ហើយ​គង់​នៅ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​ស្ដេច​យាង​មក​កសាង​ទីក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ នៅ​គស ១៤៣៤​។

ការ​ស្ថាបនា​ព្រះរាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​ពីរ​លើក

លើក​ទី​១ នៅ​គ្រិស្ត​សតវត្ស​ទី​១៥ រជ្ជកាលព្រះបាទ​ពញាយ៉ាត តែ​មិន​ស្ថិតស្ថេរ ។ លើក​ទី​២ នៅ​គ្រិស្ត​សតវង្ស​ទី​១៩ រជ្ជកាលព្រះបាទ​នរោត្តមទើប​ស្ថិតស្ថេរ​។ បាន​ជា​ការ​ស្ថាបនា​ព្រះ​រាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​២​លើក ព្រោះ​ក្រោយ​ពី​ការ​ស្ថាបនា​លើក​ទី​១ គឺ គស ១៤៣៤ ដល់ ១៤៩៧ នោះ​ព្រះរាជវាំង​បាន​ទៅ​ស្ថាបនា​នៅ​អង្គរ​វិញ​... ក្រោយពី​អង្គរ ទៅ​ពោធិ៏សាត់ ទៅ​បរិបូណ៍ ទៅ​លង្វែក ទៅ​ឧត្តុង្គ ហើយ​ក្រោយ​ពី​ឧត្តុង្គ ព្រះរាជវាំង​ត្រលប់​មក​ស្ថាបនា​នៅ​ក្រុង​ភ្នំពេញ​វិញ​ជា​លើក​ទី​២ នៅ​គស​១៨៦៥ ទើប​បាន​ស្ថិតស្ថេរ​រហូត​ដល់​សព្វថ្ងៃ​នេះ​។

ប្រវត្តិ​​រាជ​ធានី​ភ្នំ​ពេញ​​តាមរាជពង្សាវតារខ្មែរ​ រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ​ដោយមានសេចក្តី​សំរួលដូចតទៅ​ ៖ ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យ​ ស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ​ ។​ ​ផ្ទះគាត់តាំង​នៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។ នាសម័យថ្ងៃមួយ​ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្តោយ​អោយ​បាក់​ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ​រហូតមកដល់​ទន្លេ​ច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែត​មកទើនៅត្រង់មាត់​កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយ​នាំ​យក​​មកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅ​គល់​គគីរ ស្រាប់តែឃើញ​ព្រះពុទ្ធ​រូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជា​ព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួក​អ្នក​ស្រុក​​បាន​ដង្ហែ​រូបបដិមាទាំងនោះ យកទៅដំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បាន​អោយគេជញ្ជូនដីពូន​ដំបូកភ្នំខាង​ឥសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២ ។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឥសាន​ព្រះវិហារ រួមគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាង​អធិអធម ។ ​ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែល​យូរៗ​ទៅក្លាយ​នៅ​ត្រឹមតែភ្នំដូនពេញ ដូចយើងហៅសព្វថ្ងៃនេះ ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរ​នោះរាជ​ពង្ស​សាវតា និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមាន​ពុទ្ធបដិមាបួន​អង្គ​ធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ​ព្រះពុទ្ធ​រូប ពីរអង្គ​មាន​​ព្រះ​ភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយ​ព្រះអង្គ មាន​ព្រះភ័ក្ត្រ តាំង​សមាធិ និងរូបសិលា ១ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួក​ព្រាហ្មណ៍ ។ តែបើតាមរូបតំណាង​ដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់​លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។

ភ្ជាប់ទំនាក់ទំនងយើងតាម