• slideshow-02.jpg
  • for-website1.jpg
  • for-website2.jpg
  • slideshow-05.jpg
  • for-web.jpg
  • Car TTA8.jpg
  • for-website.jpg
  • TTA.member.jpg
  • sokkry3.jpg

អំពីសមាគម

សមាគមអ្នកបើកបររថយន្ដដឹកទេសចរ ខេត្ដសៀមរាប បាន​ចាប់​បដិ​សន្ធិ​ឡើងនៅឆ្នាំ ១៩៩៨ មការផ្ដួចផ្ដើមគំនិត និងអនុសាសន៍ ផ្ទាល់របស់ ឯកឧត្ដម ថោង ខុន រដ្ឋ​មន្ដ្រីក្រសួង​ទេសចរណ៍និងក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្ដម កុយ សង ដែល​ជា​អតីត​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ដ​សៀមរាប ដើម្បីបង្កើតសមាគមនេះ​ឱ្យចេញរូបរាងមកដល់បច្ចុប្បន្ន នេះ​ជា​គោល​បំណង​ដើម្បី​ជួយ​សំរួល​​ដល់​ជីវភាព​​អ្នក​បើបរ​ក្នុង​ខេត្ដ​សៀមរាប។

ចាប់​ផ្ដើម​ពី​នេះ​ស​មា​គម​បាន​បើក​សន្និបាត​ដើម្បី​បង្កើត​ឱ្យ​មាន​លក្ខន្ដិកៈ​ និង​បទ​បញ្ជា​ផ្ទៃក្នុង​ដើម្បី​រក្សា​ទុក​ជាច្បាប់​កំ​ពូល​ក្នុង​ការ​អភិវឌ្ឍន៍​ស​មា​គម ហើយ​បាន​ចុះឈ្មោះ​ស​មា​គម​នេះ​ថា​ជា​ “ស​មា​គម​អ្នក​បើក​បរ​រថយន្ដ​ដឹក​ទេស​ចរ​ខេត្ដ​សៀមរាប ក្នុង​បញ្ជី​តំ​កល់សំ​នុំ​លិខិត នៅ​កា​រិយា​ល័យ​គ្រប់​គ្រង​គ​ណ​បក្ស​ន​យោ​បាយ នា​យក​ដ្ឋាន​កិច្ច​ការ​ន​យោ​បាយ​និង​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​របស់​ក្រ​សួង​ម​ហា​ផ្ទៃ និង​ដោយ​មាន​ការ​ចុះហត្ថ​លេខា ផ្ទាល់​ពីសំ​ណាក់ ឯក​ឧត្ដម ស ខេង ឧប​នា​យក​រដ្ឋ​មន្ដ្រី និង​ជា​រដ្ឋ​មន្ដ្រីក្រ​សួង​មហា​ផ្ទៃ ដោយ​មាន​ការ​ចុះ​លេខ ៨១៨ ស.ជ.ណ ចុះថ្ងៃ​ទី​ ១៦ ខែ សីហា ឆ្នាំ ២០០០។

ដូច្នេះ​មាន​ន័យ​ថា ស​មា​គម​យើង​គឺ មាន​អាជ្ញា​ប័ណ្ដ​អាជីវ​កម្ម​ស្រប​ច្បាប់ ។ រហូត​ដល់​ពេល​នេះ​ស​មា​គម​យើង​មាន​ស​មា​ជិក សមាជិកា ចំនួន​៣២៥ នាក់ ក្នុង​នោះ​មាន​សមាជិក​ផ្នែក​បើក​បរ​រថ​យន្ដ​ចំនួន ២៣១ នាក់ និងសមាជិកផ្នែកបើកបរម៉ូតូចំនួន ៩៤ នាក់ ។

ការិយាល័យ

កា​រិយា​ល័យ​ស​មា​គម​អ្នក​បើកប​រ​រថ​យន្ដ​ដឹក​ទេស​ចរ ខេត្ដ​សៀម​រាប​ មាន​កា​រិ​យា​ល័យ​ទំ​នា​ក់់​ទំនង​ដែល មាន​ទី​តាំង​ស្ថិត​នៅក្ក្នុងភូមិ វត្តថ្មី សង្កាត់ គោកចក ស្រុក សៀមរាប ខេត្ត សៀមរាប ទល់​មុខ​សា​លា​គ​រុ​កោ​សល្យ និង​វិ​ក្រិត​ការ​ខេត្ត សៀមរាប តាម​បណ្តោយ​ផ្លូវ​ឆ្ពោះ​ទៅ​ប្រា​សាទ​អង្គរ​វត្ត ។ ចុចទីនេះដើម្បីមើលព័ត៍មានទំនាក់ទំនងលំអិត.

មូលនិធិសមាគម  

សមាគមអ្នកបើកបររថយន្ដដឹកទេសចរ ខេត្ដសៀមរាប មានដំណើរការ និងរីកចំរើន​ទៅបានគឺ ដោយសារមាន​ប្រភពមូ​លនិធិចំ​ណូលមក​ពី ៖

  • ប្រាក់វិភាគទានប្រចាំខែ ដែលសមាជិកម្នាក់ៗ បង់ឧបត្ថម្ភជូនតាមការកំនត់របស់សមាគម ។
  • អំអោយជាសំភារៈ រឺ ថវិការបស់អង្គការ - ស្ថាប័ន រឺ សប្បុរសជននានា ។
  • ចំណូលបានមកពីសកម្មភាពស្របច្បាប់នានារបស់សមាគម ។

ថវិកាសមាគមទាំងអស់នេះត្រូវបានតំកល់ទុកនៅធនាគារ សំរាប់ទ្រទ្រង់សមាគម និងចូលរួមចំណែកក្នុង រដ្ឋាភិបាល ក្នុងការធ្វើជំនួយមនុស្សធម៌ដូចជា ៖ ជួយផ្នែក កកាបាតក្រហម , កុមារកំព្រា , ជនពិកា , និងគ្រោះមហន្ដរាយ នានា ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

Counter លក់សំបុត្រតាក់ស៊ី និងម៉ូតូ

សមាគមអ្នកបើកបររថយន្ដដឹកទេសចរ ខេត្ដសៀមរាប មាន Counter លក់សំបុត្រតាក់ស៊ី នៅ ក្រៅស្រុក១ និងក្នុងស្រុក១ ។

បើលោកអ្នក​ដែលជាភ្ញៀវ​ទេសចរណ៍មានបំណង​ចង់​អញ្ជើញមក​ទស្សនា នៅរមណីយ​ដ្ឋានអង្គរ​វត្ដលោក​អ្នក
កុំមានការ​ព្រួយបារម្មណ៍អ្វី​ទាំងអស់ លោកអ្នក​គ្រាន់តែមក​ដល់អាកា​យានដ្ឋាន​អន្ដរជាតិសៀម​រាប លោក​អ្នក​នឹង​ឃើញ​ Counter លក់​សំបុត្រ​តាក់ស៊ីរបស់សមាគមយើងខ្ញុំ ពេល​នោះ​លោក​អ្នក​អាច​សំរេច​ចិត្ដ​ដោយ​សេរី អាច​ជ្រើស​រើស រថយន្ដ​តូច រឺ រថយន្ដ​វ៉ែន រឺ ម៉ូតូ​តា​​ម​តំរូវ​ការ​របស់​អស់​លោកអ្នក ។

 

តម្លៃ សំបុត្រតាក់ស៊ី និងម៉ូតូ

មធ្យោបាយដឹកជញ្ជូន តម្លៃ
រថយន្ដតូច

៧ ដុល្លា ពីព្រលានយន្ដហោះទៅដល់សណ្ឋាគារក្នុងក្រុង

រថយន្ដវ៉ែន

១០ ដុល្លា ពីព្រលានយន្ដហោះទៅដល់សណ្ឋាគារក្នុងក្រុង
ម៉ូតូ ២ ដុល្លា ពីព្រលានយន្ដហោះទៅដល់សណ្ឋាគារក្នុងក្រុង

 

សមាគម​យើង​មិន​ត្រឹម​តែ​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេស​ចរណ៍​ពី​ ព្រ​លាន​យន្ដ​ហោះ​ទៅ​ដល់​សណ្ឋា​គារ​ក្នុង​ក្រុងប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​សេវា​កម្ម​ដឹក​ជញ្ជូន​ទៅ​តាម​រមណីដ្ឋាន​នានា​នៅក្នុង​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ទៀត​ផង ជា​ពិសេស​នៅតំ​បន់​អង្គរ។ បើលោក​អ្នក​ចង់បាន​មគ្ទ​ទេសន៍​ទេសចរណ៍​ពួក​យើង​អាចរក​ជូនលោកអ្នក​បាន ហើយ​ម្យ៉ាង​ទៀត​បើ​លោក​អ្នកពុំទាន់​កក់​សណ្ឋា​គារ​ទេ​យើង​ជួយ​រក​សណ្ឋាគារ​ជូន​អស់​លោក​អ្នក​តាម​តំរូវ​ការ​បាន​ទៀត​ផង ។

តម្លៃធួរមានដូចខាងក្រោម

រថយន្ដតូច   ៣០ ដុល្លា ក្នុងមួយថ្ងៃ

គឺចាប់ផ្ដើមពីម៉ោង ៨,០០ព្រឹក រហូតដល់ថ្ងៃលិច ទស្សនាបាន អង្គរវត្ដ , អង្គរធំ, ធម្មនន, ចៅសាយ, តាកែវ, តាព្រហ្ម, បន្ទាយក្ដី, ស្រះស្រង់, ក្រវ៉ាន់, ថ្ងៃលិចនៅភ្នំបាខែង បើ​មានការ​ចង់​ទស្សនា​ក្រៅ​តំបន់​ប្រាសាទ​ទាំងនេះ​អ្នក​អាច​បន្ថែម​តម្លៃ រឺ ពិគ្រោះ​ជាមួយ​អ្នក​បើកបរ បើអ្នក​ចង់​ទស្សនា​ថ្ងៃរះត្រូវ​បន្ថែម ៥ ដុល្លា។

រថយន្ដវ៉ែន  35 ដុល្លា ក្នុងមួយថ្ងៃ
គឺចាប់ផ្ដើមពីម៉ោង ៨,០០ព្រឹក រហូតដល់ថ្ងៃលិច ទស្សនាបាន អង្គរវត្ដ , អង្គរធំ, ធម្មនន, ចៅសាយ, តាកែវ, តាព្រហ្ម, បន្ទាយក្ដី, ស្រះស្រង់, ក្រវ៉ាន់, ថ្ងៃលិចនៅភ្នំបាខែង បើ​មានការ​ចង់​ទស្សនា​ក្រៅ​តំបន់​ប្រាសាទ​ទាំងនេះ​អ្នក​អាច​បន្ថែម​តម្លៃ រឺ ពិគ្រោះ​ជាមួយ​អ្នក​បើកបរ បើអ្នក​ចង់​ទស្សនា​ថ្ងៃរះត្រូវ​បន្ថែម ៥ ដុល្លា។
ម៉ូតូ  ១៥ ដុល្លា ក្នុងមួយថ្ងៃ
គឺចាប់ផ្ដើមពីម៉ោង ៨,០០ព្រឹក រហូតដល់ថ្ងៃលិច ទស្សនាបាន អង្គរវត្ដ , អង្គរធំ, ធម្មនន, ចៅសាយ, តាកែវ, តាព្រហ្ម, បន្ទាយក្ដី, ស្រះស្រង់, ក្រវ៉ាន់, ថ្ងៃលិចនៅភ្នំបាខែង បើ​មានការ​ចង់​ទស្សនា​ក្រៅ​តំបន់​ប្រាសាទ​ទាំងនេះ​អ្នក​អាច​បន្ថែម​តម្លៃ រឺ ពិគ្រោះ​ជាមួយ​អ្នក​បើកបរ បើអ្នក​ចង់​ទស្សនា​ថ្ងៃរះត្រូវ​បន្ថែម ៥ ដុល្លា។

 

សមាជិក

រាល់សមាជិកទាំងអស់សុទ្ធតែអាច​និយាយភាសាអង់គ្លេស​បាន ហើយមាន​ចំណេះ​ដឹងនិងមាន​បទពិសោធន៍​ក្នុងការបើកបរ​ដឹកភ្ញៀវ​ទេសចរណ៍​យ៉ាងតិច ៥ ឆ្នាំ ព្រមទាំងមានប័ណ្ណបើកបរដែលទទួល​ស្គាល់ពីរាជរដ្ឋាភិបាល មិនតែ​ប៉ុណ្ណោះ​ថែមទាំងត្រូវបានឆ្លងកាត់​វគ្គអប់រំបំប៉ន​ពីមន្ទីរទេសចរណ៍ និង​សមាគមយើង​ទៀតផង ។ ចុចទីនេះដើម្បីមើលព័ត៌មានរបស់សមាជិក.

 

អំពីបញ្ហា 

បើលោកអ្នកមានបញ្ហាចោទជាមួយអ្នកបើកបរ​របស់សមាគ​មយើង លោកអ្នកអាច ធ្វើការប្ដឹងតវ៉ា តាមរយៈអាស័យដ្ឋាន​របស់ ការិយាល័យ រឺ មក Counter  លក់ សំបុត្រ​តាក់​ស៊ី​របស់​សមាគម​យើញ​ខ្ញុំ ក៏បាន យើងខ្ញុំដែល​ជា​តំណាងរបស់​សមាគម​នឹងរក​ភាព​យុត្ដិធម៌ជូន​អស់​លោកភ្លាមៗ ។

រាល់ការ​ទំនាក់​ទំនង​សូមទាក់​ទង​តាមអា​ស័យដ្ឋាន​ដែលចុះ​នៅក្នុង​សំបុត្រ​ដែល​លោក​អ្នក​បាន​ទទួលពី Counter លក់សំបុត្រតាក់ស៊ីរបស់សមាគមយើញខ្ញុំ ។ លោកអ្នក​ក៏អាច​ផ្តល់​មតិ​ដើម្បី​កែលំអរ តាម​រយះអស័យដ្ឋាន​ខាងក្រោម៖

ផ្តល់មតិមកយើងខ្ញុំតាមអិនធឺណិត

ភ្ជាប់ទំនាក់ទំនងយើងតាម